រថយន្តក្រុង​បុក​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ពេញទំហឹង​របួសធ្ងន់​ស្រាល​៧​នាក់​

​ខេត្តសៀមរាប​៖ ពលរដ្ឋ​ថា​រថយន្តក្រុង​ផ្តាច់​ព្រលឹង​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​បាន​បុក​ជាមួយ រថយន្ត​ម៉ាក​កាមរី​ឆ្លាម​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​រថយន្តក្រុង​ក្រឡាប និង​រថយន្ត​កាមរី​កំពិត​ផ្នែក​ខាងមុខ​ខ្ទេច​វ៉​ល់ ហើយ​បាន​បង្ក​ឲ្យ​អ្នកដំណើរ​ចំនួន​៧​នាក់​រងរបួស​ធ្ងន់​ស្រាល ខ្លះ​សន្លប់ និង ស្រែក​រោទ៍​ឲ្យ​ជួយ​ដោយ​ម្នាក់​ហូរឈាម​ចេញពី​កាយ​។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​ប្រមាណ​៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ចំណុច​ភូមិរ​ការ​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​ប្រភពពី​កន្លែងកើតហេតុ​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត ទាំងពីរ​គ្រឿង​នេះ កំពុងធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ដោយ​រថយន្តក្រុង​បាន​បើក ក្នុងទិសដៅ​ពី​សៀមរាប​មក​ភ្នំពេញ ចំណែក​រថយន្ត​កាមរី​បើក​ពី​ភ្នំពេញ​ទៅ​សៀមរាប ស្រាប់​ដល់​ភូមិរ​ការ​កំបុត ក៏បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ នៅក្នុង​រថយន្ត​កាមរី ចំនួន​៧​នាក់​រងរបួស​ធ្ងន់ ឯ​អ្នកបើក​រថយន្តក្រុង និង​ព្រូ បាន​រត់គេចខ្លួន​បាត់​អស់​ក្រោយពី​កើតហេតុ​។ ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​ទាំង​៧​នាក់ កាន់​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដើម្បី​សង្គ្រោះ​ជីវិត​។​

​ពលរដ្ឋ​អ្នកធ្វើដំណើ​តាម​រថយន្តក្រុង​បានលើកឡើង​ស្រដៀងៗ​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤-៥-៦-៧ … ។​ល​។​ថា រថយន្តក្រុង​ភាគច្រើន​កំពុង​បើកបរ​សុទ្ធតែ​លើស​ល្បឿន​កំណត់ ខណៈពេល​នគរ​បាលច​រា​ចរណ៍​នៅតាម​បណ្តា​ស្រុក ខេត្ត ក្រុង ដលក​ម្លាំ​ចេញពី​គោលដៅ​ត្រួតពិនិត្យ ដោយ​អ្នកបើកបរ​រថយន្ត​និ​មួយៗ​ខណៈ​ពួកគេ​បើកបរ​ផ្ទុយ​ទិស​គ្នា​ពេល​ជួបគ្នា​ម្តងៗ​គេ​ឲ្យ​សញ្ញា​គ្នា​ថា​គ្មាន​នគរបាល​ត្រួតពិនិត្យ​ល្បឿន ហើយ​រថយន្ត​និ​មួយៗ​ជាន់​ដូច​រន្ទះ​ក្នុងឱកាស​ជិត​ចូលឆ្នាំថ្មី​នេះ ។ ហើយ​ជា ដោយសារ​ក្រុមហ៊ុន​ឡានក្រុង​និ​មួយៗ​តម្រូវការ​ដឹកជញ្ជូន​មមាញឹក​ពេក​ទើប រថយន្ត​ត្រឡប់​ទៅ​ត្រឡប់មក​លឿនៗ ដែល​បញ្ហា​នេះ​បង្ក​គ្រោះថ្នាក់​។ ក្នុងឱកាស​ជិត​ចូលឆ្នាំ​នេះ​នគរបាល​ចរាចរណ៍​គ្រប់​ខេត្ត​ក្រុង​គួរ​រឹតបន្តឹង​បន្ថែម​ចាប់ ដោយ​ផាកពិន័យ ឬ​មាន​វិធា​ការដកហូត​អាជ្ញាប័ណ្ណ​បញ្ឈប់​អាជីវកម្ម ៕

KA-06-04-2016-07 KA-06-04-2016-06 KA-06-04-2016-05 KA-06-04-2016-04 KA-06-04-2016-03 KA-06-04-2016-02