វិធី​៤​យ៉ាង​ដែល​អាច​ធ្វើឲ្យ​ខួរក្បាល​កូនលូតលាស់​បានល្អ​

វិធី​៤​យ៉ាង​ដែល​អាច​ធ្វើឲ្យ​ខួរក្បាល​កូនលូតលាស់​បានល្អ​

​ការលូតលាស់​នៃ​ខួរក្បាល​កូន​ចែកជា​៣​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១​គឺ​ចាប់ពី​កូន​មាន​អាយុ​៣​ខែ រហូតដល់​៦​ខែ ខួរក្បាល​កូន​លូតលាស់​បាន​ប្រហែល​ពី​៥០% ទៅ​៦០% ហើយ​ដំណាក់កាល​ទី​២​គឺ​ចាប់ពី​៦​ខែ រហូត​ដល់​កូន​មាន​អាយុ​៣​ឆ្នាំ ខួរក្បាល​កូន​នឹង​លូតលាស់​ប្រហែល​ពី​៨០%​ទៅ​៩០% ហើយ​ដំណាក់កាល​ចុងក្រោយ​គឺ​ចាប់ពី​៣​ឆ្នាំ​រហូត​ដល់​៦​ឆ្នាំ​។ ដូចនេះ​ប្រសិនជា​អ្នក​ចង់ឲ្យ​កូន​មាន​ខួរក្បាល​ដែល​ឆ្លាត​មួយ អ្នក​ត្រូវ​តែ​ធ្វើ​រឿង​មួយចំនួន​ក្នុង​ដំណាក់កាល​ទាំង​៣​នេះ​។ តើ​មានរឿង​អ្វី​ខ្លះ​ទៅ​?

ផ្តល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​
អ្នក​ត្រូវ​តែ​ផ្តល់​ប្រូតេអ៊ីន និង​DHA​ដល់​កូន​ឲ្យបាន​គ្រប់គ្រាន់ ព្រោះ​សារធាតុ​ទាំង​ពីរ​ប្រភេទ​នេះ​គឺជា​គន្លឹះ​សំខាន់​ក្នុង​ការពង្រឹង​ខួរក្បាល​កូន​ឲ្យ​កាន់តែ​មាន​ភាព​ឆ្លាត​វៃ​។​

និយាយ​ជាមួយ​កូន​ឲ្យ​ច្រើន​
នៅពេល​ដែល​កូន​នៅក្នុង​ពោះ​អ្នក អ្នក​គឺ​ត្រូវ​តែ​ចាប់​ផ្តើមនិយាយ​ជាមួយ​កូន​ហើយ ដោយ​អ្នក​អាច​អង្អែ​រពោះ​របស់អ្នក​ហើយនិ​យាយជា​មួយគេ និយាយ​រហូត​ដល់​គេ​ចេញពី​ពោះ​អ្នក ក៏​អ្នក​ត្រូវតែ​បន្ត​និយាយ​ដែរ ព្រោះ​ធ្វើ​បែប​នេះ​វា​អាច​ជួយ​ជម្រុញ​ឲ្យ​ខួរក្បាល​កូន​លូតលាស់​បានល្អ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​គេ​ក្លាយជា​មនុស្ស​ពូកែ​ម្នាក់ ដោយសារ​តែ​គេ​មាន​ខួរក្បាល​ដែល​ឆ្លាត​មួយ​ដែល​អ្នក​ផ្តល់​ឲ្យគេ​។​

គេង​ឲ្យ​គ្រប់​
ក្មេង​ដែល​គេង​មិន​គ្រប់​ក្នុង​រយៈពេល​យូរ​អាច​ធ្វើឲ្យ​គេ​មាន​អារម្មណ៍មិនមូល និង​មាន​ការចងចាំ​ខ្សោយ ដូចនេះ​អ្នក​គួរតែ​ឲ្យ​កូនចូ​លគេង​ពី​ព្រលប់ ទើប​ខួរក្បាល​កូន​អាច​លូតលាស់​បានល្អ​ជាង​ក្មេង​ដទៃ​។​

ចូលរួម​សកម្មភាព​សង្គម​ឲ្យបាន​ច្រើន​
នៅពេល​ដែល​អ្នក​នាំ​កូន​ចូលរួម​សកម្មភាព​ក្នុង​សង្គម​ច្រើន ខួរក្បាល​កូន​នឹង​កាន់តែ​លូតលាស់​បានល្អ ដោយសារ​តែ​គេ​អាច​លោត ប៉ះ ចាប់ ស្ទាប ឬ​ទទួល​អ្វី​ពី​អ្នក​ដទៃ ដូចនេះ​នៅពេលដែល​គេ​បញ្ចេញ​សកម្មភាព​ផ្សេងៗ​ច្រើន គេ​នឹង​អាច​មាន​ខួរក្បាល​ដ៏​ឆ្លាត​វៃ​មួយ​ជា​មិនខានឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។