វិធី​កំណត់ ឲ្យបាន​កូនប្រុ​សស្រី ស្អាត ហើយ​ល្អ​គ្រប់​ដប់ ???

វិធី​កំណត់ ឲ្យបាន​កូនប្រុ​សស្រី ស្អាត ហើយ​ល្អ​គ្រប់​ដប់ ???

​ទ្រឹស្តី ព្រះ​សា​មាសា​ម​ពុទ្ធ ទ្រង់​ត្រាស់​ថា ៖ សាង​អី បាន​ហ្នឹង​! គិត​អី ទាញ​ទៅរក​ហ្នឹង​! ប្រាថ្នា​អ្វី បាន​ហ្នឹង​!

​ចំណែកឯ​ការ​ប្រាថ្នា ចង់​បាន​កូន​ដូច​បំណង ក៏​មិនមែន ជា​ការលំបាក​អ្វី​ដែរ​។ អ្នកខ្លះ ចង់​បាន​កូនប្រុស អ្នក​ខ្លះ​ចង់​បាន​កូនស្រី ប៉ុន្តែ ស្ទើរតែ​ទាំងអស់​ហើយ ដែល​ប្រាថ្នា​ចង់​បាន​កូន មាន​សម្រស់​ស្រស់ស្អាត និង​សាច់​ស​ម៉ត់​រលោង​។​

​អញ្ចឹង តើ​ធ្វើ​ម៉េច​ទៅ ទើប​បាន​កូន ដូច​សេចក្តីប៉ងប្រាថ្នា​នោះ​?

​គ្មាន​គ្រូពេទ្យ គ្រូ​ខ្មែរ ឬ​គ្រូទាយ​ណា ហ៊ាន​សន្យាថា ជួយ​ឲ្យ​អ្នក​ឲ្យ​សម្រេច បំណងប្រាថ្នា​នេះឡើយ ប៉ុន្តែ តាម​ក្បួន​វេជ្ជសាស្ត្រ មួយចំនួន​ខាងក្រោម​នេះ ប្រហែលជា​អាច​ជួយ​អ្នក​បាន ទោះ​មិន​បាន​ច្រើន ក៏​បាន​ខ្លះ​ដែរ ៖

១. បង្កើត​ភាពជឿជាក់ ពីព្រោះ ភាពជឿជាក់ អាច​ជួយ​ឲ្យ​អ្នក សម្រេច​គោលដៅ​បាន មិន​ថា ការងារ លុយកាក់ ឬ​កូនចៅ​នោះទេ​។ អ្នក​ទាំង​ពីរ​ត្រូវ​ចិញ្ចឹម​ចិត្ត និង​ពិភាក្សា​គ្នា ឲ្យបាន​ញឹកញាប់ ថា​អ្នក​ទាំង​ពីរ នឹង​អាច​មាន​កូន តាម​បំណង គឺថា ប្រុស ឬ​ស្រី ស្អាត ច​រឹត​ល្អ ចេះដឹង​ខុសត្រូវ ស្គាល់​ចាស់ទុំ​ជាដើម​។ ជំនឿ​ចិត្ត នឹង​នាំ​ឲ្យ​អ្នក ជោគជ័យ​។​

២. មើល​រូបភាព​ទារក​ស្អាតៗ ឲ្យបាន​ញឹកញាប់ ហើយ​ញញឹម​ដាក់​ពួកគេ​ផង​។ អ្នក​អាច​ដាក់​រូបភាព ក្នុង​បន្ទប់​គេង ផ្ទះបាយ បន្ទប់ទឹក ឬ​នៅ​ទូរស័ព្ទដៃ​របស់​អ្នក​។​

៣. ត្រូវ​ឧស្សាហ៍​រំលឹក ឬ​និយាយ​គ្នា ជាមួយ​ប្តី​ប្រពន្ធ ពិសេស មុនពេល ឬ​អំឡុងពេល​រួមរ័ក យក​កូន​តែ​ម្តង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។