ក្មេង​រពឹស ចាប់​មិន​ឈ្នះ ភាគច្រើន ឆ្លាត​

ក្មេង​រពឹស ចាប់​មិន​ឈ្នះ ភាគច្រើន ឆ្លាត​

​ឪពុក​ម្តាយ​គ្រប់រូប រមែង​ស្រឡាញ់ និង​ថ្នាក់​ថ្នមកូន ដូចជា​កែវភ្នែក​អញ្ចឹង ប៉ុន្តែ ពេលខ្លះ ការ​ថ្នាក់​ថ្នមកូន​ខ្លាំងពេក អាច​ធ្វើ​ឲ្យ​កូន ទទួល​ផល​អវិជ្ជមាន​ទៅវិញ​ទេ​។​

​ជា​ធម្មជាតិ កូនក្មេងៗ​ណា ក៏​ដូច​ក្មេង​ណា​ដែរ គឺ​តែងតែ​ចង់ដឹង​នេះ ចង់ដឹង​នោះ ពោល​គឺ សកម្ម រពឹស នៅ​មិន​ស្ងៀម​នោះទេ ដូច្នេះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​មើល​កូន​ឲ្យបាន​ដឹតដល់ ហើយ​មិន​ត្រូវ​បង្អាក់ ឬ​រារាំង​ការ​ចង់ដឹង ចង់​លឺ​របស់គេ​ឡើយ​។​

​ក្មេង​ដែល​រពឹស មានន័យ​ថា គេ​ចង់ដឹង អំពី​អ្វី​គ្រប់​យ៉ាង ដូច្នេះ គេ​នឹង​ដើរ​ទៅរ​កវា ហើយ​ខួរក្បាល ក៏​ចាប់ផ្តើម​ចងចាំ និង​វិវត្ត​ទៅ​តាម​នោះ​ដែរ​។ ក្មេង​រពឹស ភាគច្រើន​ឆ្លាត ហើយ​ឆាប់​ចេះ​លឿន​ជាង ក្មេង​ធម្មតា​។​

​ឧទាហរណ៍ ពេល​កូន ដល់​អាយុ​ត្រូវ​វៀន​ដើរ អ្នក​ត្រូវ​ឲ្យគេ ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ មិនមែន​ខ្លាច​កូន​ដួល ខ្លាច​ប្រឡាក់​ដី ខ្លាច​មេរោគ មិន​ឲ្យ​កូន​ដើរ​ឡើយ បើ​មិន​អញ្ចឹង កូន​អ្នក​មិន​ងាយ​ចេះ​ឡើយ​។​

​បើ​កូន​ចង់​រៀន​ជិះ​កង់ អ្នក​កុំ​ហាម​គេ​ឲ្យសោះ ហើយ​ពេល​ឃើញ​គេ​ជិះ​ដួល អ្នក​ត្រូវ​លើកទឹកចិត្ត​គេ ឲ្យគេ​ខំប្រឹង​ម្តងទៀត មិនមែនរ​ត់​ទៅ​អោប ហើយ​លែង​ឲ្យ​ជិះ​នោះទេ​។​

​ជីវិត គឺ​ដូចគ្នា​អញ្ចឹង អ្នក​ត្រូវ​ឲ្យ​កូន ស្គាល់​គ្រប់​រសជាតិ មិន​ថា ការសប្បាយ ទុក្ខសោក ការខកចិត្ត ការលើកទឹកចិត្ត និង​ការ​យំ​ជាដើម ដើម្បីឲ្យ​គេ​ស៊ាំ នោះ​ពេល​ធំ​ឡើយ ទោះបីជា​មាន​ឧបសគ្គ​អ្វី ក៏​កូន​របស់​អ្នក មិន​រុញ​រារ ឬ​បាក់​ទឹកចិត្ត​ឡើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។