ត្បូង​ពេជ្រ​ពណ៌​ខៀវ មួយ​គ្រាប់​បំ​បែកកំណត់ត្រា ក្នុង​ការ​ដេញ​ថ្លៃនៅ​ហុង​កុង

ត្បូង​ពេញ​ពណ៌​ខៀវ​ដ៏​កម្រ​មួយ​គ្រាប់​ បាន​​បង្កើតកំណត់ត្រា​ថ្មី​មួយ​នេះ ក្នុងការ​ដេញ​ថ្លៃ​របស់​ហាង Sotheby ក្នុង​ទីក្រុង​ហុង​កុង កាល​ពី​ថ្ងៃ​អង្គារ ក្រោយ​ពី​​​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ ២៤៨,២៩​លាន​ដុល្លារ​ហុង​កុង (ស្មើ​នឹង​៣១,៨លាន​ដុល្លារ​អាមេ​រិក) បើ​ទោះ​បី​មាន​ការ​ធ្លាក់​ចុះ​​សេដ្ឋកិច្ច​របស់​ចិន​ដែល​បាន​ជះ​ឥទ្ធិ​ពល​ដល់​ទីផ្សារ​ដេញ​ថ្លៃ​ក៏ដោយ​។

ត្បូង​ពេជ្រ​ពណ៌​ខៀវ មួយ​គ្រាប់​បំ​បែកកំណត់ត្រា ក្នុង​ការ​ដេញ​ថ្លៃនៅ​ហុង​កុង

ពេជ្រ​ដែលមាន​ឈ្មោះ​ថា «De Beers Millennium Jewel 4» មួយ​នេះ ដែលមាន​ទំហំ១០,១០​កា​រ៉ាត់ បាន​បំ​បែកកំណត់ត្រា​សម្រាប់​​គ្រឿង​អលង្កា​ដែលមានតម្លៃ​ថ្លៃ​បំផុត​ដែល​ត្រូវ​បាន​លក់​ចេញក្នុងពេល​​ដេញ​ថ្លៃ​លើ​ទីផ្សារ​អាស៊ី ប៉ុន្តែ ​វា​ស្ថិតក្នុង​តម្លៃ​ទាប​ជាង​ការ​ព្យាករ​ដែល​បាន​ដាក់​តម្លៃក្នុង​ចន្លោះ​ពី​៣០ ទៅ​៣៥​លាន​ដុល្លារ​អាមេរិក​។

ជា​មួយ​នឹង​​ការមាន​ទំ​ហំ​ធំ​ជាង​ពេជ្រ​ធម្ម​តា វា​ត្រូវ​បាន​ចាត់​ទុក​​ដោយ​ហាង Sotheby ថា ជា​ពេជ្រ​ពណ៌​ខៀវមាន​ទំ​ហំ​ធំ​បំផុត​មិន​​ធ្លាប់មានពី​មុន​មក​ដែល​បង្ហាញខ្លួនក្នុង​​ទីផ្សារ​ដេញ​ថ្លៃ​។ ពេជ្រ​​នេះ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​អ្នក​ដេញ​ថ្លៃ​តាម​​ទូរ​ស័ព្ទ​ដែលមិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​។ លោក David Bennett ប្រធានក្រុម​ហ៊ុន​លក់​​​គ្រឿង​អលង្កា​ទូ​ទាំង​ពិភព​លោក​របស់ក្រុម​ហ៊ុន Sotheby បាន​ឲ្យ​ដឹង​ថា៖ «វា​ជា​ការ​លក់​ដ៏​ជោគ​ជ័យ​មួយ​។

ពិតណាស់ វា​​ជា​តម្លៃ​​ជា​កំណត់ត្រា​សម្រាប់​គ្រឿង​អលង្កា​ក្នុង​ទ្វីប​អាស៊ី ដែល​ខ្ញុំ​គិត​ថា វា​ល្អ​ក្នុង​ទីផ្សារ​អាស៊ី​។ ខ្ញុំ​គិត​ថា ​ទី​ផ្សារ​នេះ​មាន​ដំណើរការល្អ​»​៕

ប្រភព៖ baykdang

  • ត្បូង​ពេជ្រ​ពណ៌​ខៀវ មួយ​គ្រាប់​បំ​បែកកំណត់ត្រា ក្នុង​ការ​ដេញ​ថ្លៃនៅ​ហុង​កុង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:ជីវិតនិងសង្គម
Tags: