ផាន់ ម៉ូ​នី​កា ទិញ​រថយន្ត​ទំនើប​ស្វាគមន៍​កូន​ទី​ពីរ​!

6 Videos


​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ ផាន់ ម៉ូ​នី​កា ទើបនឹង​សម្រាល​បានកូន​ស្រី​ទី​ពីរ កាលពីពេល​ថ្មី ៗ​កន្លងមកនេះ ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ដើម្បី​ស្វាគមន៍​សមាជិក​ថ្មី ដែល​ទើបនឹង​ឃើញ​ពន្លឺព្រះអាទិត្យ ។ ផាន់ ម៉ូ​នី​កា និង ស្វាមី ទើបនឹង​ទិញ​រថយន្ត​ឡង់​គ្រី​ស៊័​រ​ទំនើប​ដែលមាន​តម្លៃ​មិនតិចជាង ១០ មឺ​ុ​ន នោះទេ ។​

ផាន់ ម៉ូ​នី​កា ទិញ​រថយន្ត​ទំនើប​ស្វាគមន៍​កូន​ទី​ពីរ​!

ផាន់ ម៉ូ​នី​កា ទិញ​រថយន្ត​ទំនើប​ស្វាគមន៍​កូន​ទី​ពីរ​!

​ផាន់ ម៉ូ​នី​កា ទើបនឹង​សម្រាល​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​ទី​ពីរ ដែល​នាង​និង​ស្វាមី បានដាក់​ឈ្មោះថា គង់ ម៉ានិត ។ កូនស្រី​របស់ ផាន់ ម៉ូ​នី​កា មានមុខមាត់​ស្រស់ស្អាត និង មាន​សុខភាព​ល្អប្រសើរ​ទាំង​ម្តាយ និង កូន ។ មានការ​បង្ហើប​ថា ផាន់ ម៉ូ​នី​កា មិនបាន​សម្រាលកូន​នៅក្នុង​ស្រុក​នោះទេ ។ នាង​បាន​ចេញទៅ​សម្រាល​នៅ​ប្រទេស​ថៃ ។ អ្វីដែល​កត់សំគាល់ ហើយ​ដើម្បី​ស្វា​មន៍​សមាជិក​ថ្មី ទារិកា គង់ ម៉ានិត នោះ ផាន់ ម៉ូ​នី​កា និង ស្វាមី បាន​ទិញ​រថយន្ត​ឡង់​គ្រី​ស៊័​រ​ទំនើប​ពណ៌​ស ដែលមាន​តម្លៃ​មិនតិចជាង ១០ មឺុន​ដុល្លារ នោះទេ ។

ផាន់ ម៉ូ​នី​កា ទិញ​រថយន្ត​ទំនើប​ស្វាគមន៍​កូន​ទី​ពីរ​!

បច្ចុប្បន្ន ផាន់ ម៉ូ​នី​កា កំពុង​រស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ស្វាមី និង កូនស្រី​ទាំងពីរ​ក្នុង​ជីវភាព​ហឺ​ុ​ហា ។ អ្វីដែល​គួរអោយ​ច្រណែន​នោះ​គឺ​នាង​ទទួលបាន​ការស្រលាញ់​ថ្នាក់ថ្នម​ពី​សំណាក់​ស្វាមី​ទៀតផង ។ កូនស្រី​ទីមួយ​របស់ ផាន់ ម៉ូ​នី​កា មាន​ឈ្មោះថា កូ កូ មាន​អាយុ​ជិត ៣ ឆ្នាំ​ហើយ ។​ ​ក្រោយពី​រៀបការ​ជាមួយ​លោក គង់ សុខ​ម៉េង កាលពី​ឆ្នាំ ២០១៣ តារាចម្រៀង ផាន់ ម៉ូ​នី​កា ហាក់ មិនសូវ​ខ្វល់ខ្វាយ​ជាមួយនិង​អាជីព​ចម្រៀង​ដូច​មុន​ឡើយ ។ ផ្ទុយទៅវិញ​តារាចម្រៀង​រូបនេះ ងាក​មក​ចាប់យក អាជីព​ជំនួញ​ជាមួយ​ស្វាមី ។

ផាន់ ម៉ូ​នី​កា ទិញ​រថយន្ត​ទំនើប​ស្វាគមន៍​កូន​ទី​ពីរ​!

សព្វថ្ងៃ​នាង​ជា​ម្ចាស់​ហាង​KAKA SUKI និង BBQ ដែល​កំពុងដំណើរការ​យ៉ាង​រលូន និង មាន​សាខា​មួយចំនួនទៀត ។ ផាន់ ម៉ូ​នី​កា ធ្លាប់ជា​តារាចម្រៀង​ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​ច្រើន​គួរសម ។ បទ​ដំបូង​របស់​នាង​គឺ​បទ​«​រំ​ចង់​ប្រែ​ពណ៌​»៕​ចេ​នី​

ផាន់ ម៉ូ​នី​កា ទិញ​រថយន្ត​ទំនើប​ស្វាគមន៍​កូន​ទី​ពីរ​!ផាន់ ម៉ូ​នី​កា ទិញ​រថយន្ត​ទំនើប​ស្វាគមន៍​កូន​ទី​ពីរ​!ផាន់ ម៉ូ​នី​កា ទិញ​រថយន្ត​ទំនើប​ស្វាគមន៍​កូន​ទី​ពីរ​!ផាន់ ម៉ូ​នី​កា ទិញ​រថយន្ត​ទំនើប​ស្វាគមន៍​កូន​ទី​ពីរ​!ផាន់ ម៉ូ​នី​កា ទិញ​រថយន្ត​ទំនើប​ស្វាគមន៍​កូន​ទី​ពីរ​!ផាន់ ម៉ូ​នី​កា ទិញ​រថយន្ត​ទំនើប​ស្វាគមន៍​កូន​ទី​ពីរ​!ផាន់ ម៉ូ​នី​កា ទិញ​រថយន្ត​ទំនើប​ស្វាគមន៍​កូន​ទី​ពីរ​!ផាន់ ម៉ូ​នី​កា ទិញ​រថយន្ត​ទំនើប​ស្វាគមន៍​កូន​ទី​ពីរ​!