ផលវិបាក​នៃ​ការ​ញ៉ាំ​អយ​ស្ទើរ​

ផលវិបាក​នៃ​ការ​ញ៉ាំ​អយ​ស្ទើរ​

​អយ​ស្ទើរ​គឺជា​អាហារ​ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​បរិភោគ​បំផុត ជាពិសេស​គឺ​ពិសា​រទាំង​ឆៅ​តែម្តង ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅក្នុង​អយ​ស្ទើរ​ខ្លះ​គឺ​មាន​សារធាតុពុល​ដែល​អាច​ធ្វើឲ្យ​អ្នក​ស្លាប់​បាន​ប្រសិនជា​ធ្ងន់ធ្ងរ​។​

​នៅក្នុង​អយ​ស្ទើរ​ខ្លះ​មាន​ជាតិពុល​ដែល​អ្នក​មើល​មិនឃើញ ដូចនេះ​នៅពេល​ដែល​អ្នក​ញ៉ាំ​ត្រូវ​អយ​ស្ទើរ​ដែលមាន​ជាតិពុល​ក្នុងនោះ វា​នឹង​ធ្វើឲ្យ​អ្នកមានអា​ការៈមិន​ស្រួល​មួយចំនួន​ដូចជា ៖ ចង់​ក្អួត និង​ឈឺពោះ​ជាដើម​។ នៅ​ប្រទេស​អាមេរិក មាន​ប្រជាជន​ពី​៥៦០០០​ដល់​៧១០០០​នាក់​បាន​គេង​នៅ​ពេទ្យ​ដោយសារ​តែ​ឆ្លង​មេរោគ​នេះ ហើយ​មាន​មនុស្ស​ពី​៥៧០​ដល់​៨០០​នាក់​បាន​ស្លាប់​ដោយសារ​តែ​មេរោគ​ក្នុង​អយ​ស្ទើរ​នេះដែរ​។ ដូចនេះ​សូមអ្នក​កុំ​ពិសារ​ច្រើន​ឲ្យសោះ ជាពិសេស​ញ៉ាំ​ដោយ​ឆៅ​តែម្តង ប្រសិន​ជា​អ្នក​ចង់​ទទួលទាន អ្នក​គួរតែ​ចម្អិន​វាឲ្យ​ឆ្អិន​ជាមុន​សិន​ទើប​អាច​ញ៉ាំ​បាន ដើម្បី​ឲ្យ​មេរោគ​ទាំងនោះ​ងាប់​អស់ ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។