បំបាត់​ដំបៅ​រលួយ​មាត់ ដោយ​ប្រទាល​កន្ទុយក្រពើ​

បំបាត់​ដំបៅ​រលួយ​មាត់ ដោយ​ប្រទាល​កន្ទុយក្រពើ​

​ដំបៅ ឬ​ពងបែក​មាត់ ជារឿយៗ​កើត​លើ​អ្នក ដែល​ខ្សោះ​ជាតិ​ទឹក និង​កង្វះ​អនាម័យ​មាត់​ធ្មេញ​។ ជាធម្មតា វា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ទោះបីជា​គ្មាន ការព្យាបាល​ក៏ដោយ ប៉ុន្តែ បើ​ចង់​ឲ្យ​វា​ឆាប់​ជា និង​មិន​សូវ​ឈឺចាប់ អ្នក​អាច​សាកល្បង វិធីសាស្ត្រ​ខាងក្រោម​។​

​ទោះបីជា​គេ មិន​បាន​ដឹង​ច្បាស់ អំពី​មូលហេតុ នៃ​អាការៈ​ជំងឺ​នេះ ប៉ុន្តែ បញ្ហា​ស្ត្រេ​ស ការ​អា​លែ​ក​ស៊ី​ចំណីអាហារ កង្វះ​អនាម័យ ខ្វះ​ជាតិ​ទឹក ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ការឆ្លង​មេរោគ និង​ការជក់បារី អាច​ជា​ដើមចម ដែល​បណ្តាល​ឲ្យ​អ្នក កើត​ដំបៅ​មាត់​។​

​ប្រទាល​កន្ទុយក្រពើ ពិត​ជា​ភ្នាក់ងារ ប្រឆាំង​ការ​រលាក​ដ៏​អស្ចារ្យ និង​មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​ព្យាបាល​របួស ការ​រលាក និង​ការឈឺចាប់​ដោយសារ ការពង​បែក​មាត់​នេះ​។​

​បើ​អ្នក​មាន​ប្រទាល​កន្ទុយក្រពើ នៅក្នុង​ផ្ទះ​ខ្លួន​ឯង អ្នក​គ្រាន់តែ​កាត់ ស្លឹក​វា​មួយ​ធាង រួច​ចៀរ​យកតែ​ជាតិ​រំអិល ដាក់​ក្នុង​ពែង​មួយ​។​

១. លាប​ប្រទាល​កន្ទុយក្រពើ​នេះ ទៅលើ​កន្លែង​ដែល​មាន​បញ្ហា ឲ្យបាន​ញឹកញាប់ តាម​ដែល​អាច​ធ្វើទៅបាន​។​

២. ក្រឡុក ឬ​លាយ​ជាមួយ​នឹង​ទឹក ដើម្បី​យក​មក​ខ្ពុរមាត់ ១ ថ្ងៃ ៣ ដង​។​

៣. យក​ប្រទាល​នេះ ធ្វើ​ទឹក​ប្រទាល​កន្ទុយក្រពើ ដើម្បី​ញ៉ាំ​រាល់ថ្ងៃ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។