កំណាត់​ផ្លូវ​ ៣ បិទ​ចរាចរ បណ្ដោះ​អាសន្ន ដើម្បី​ធ្វើ​​​ពិធី​ថ្វាយ​ព្រះ​ពរ​សង្រ្កាន្ត​ឆ្នាំ​ថ្មី

សាលារាជធានី​ភ្នំពេញ បាន​​ប្រកាស​បិទ​កំណាត់​ផ្លូវ​ចំនួន​ ៣ ខ្សែ ដើម្បី​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ពរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ថ្វាយ​ព្រះករុណា​ ព្រះបាទ​សម្ដេច​ ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ស្អែក ទី ០៧ ខែមេសា ២០១៦ ចាប់​ពី​ម៉ោង ១២:០០ តទៅ។

 

កំណាត់​ផ្លូវ​ដែល​ត្រូវ​បិទ គឺ៖

 

១. កំណាត់​តីរវិថី ព្រះស៊ីសុវត្ថិ ចាប់​ពី​ផ្លូវ​លេខ ១៧៨ រហូត​ដល់​ផ្លូវ​លេខ ២៤០
២. កំណាត់​ផ្លូវ​លេខ ១៧៨ ចាប់​ពី​តីរវិថី ព្រះស៊ីសុវត្ថិ រហូត​ដល់​ផ្លូវ​លេខ ១៩
៣. កំណាត់​ផ្លូវ​លេខ ២៤០ ចាប់​ពី​តីរវិថី ព្រះស៊ីសុវត្ថិ រហូត​ដល់​ផ្លូវ​លេខ ១៩

 

ទន្ទឹម​នឹង​នេះ សាលា​រាជធានី​ក៏​បាន​ប្រាប់​ទីតាំង​ត្រូវ​បញ្ចៀស​ចរាចរ​​ផងដែរ។ ដូច្នេះ​សូម​មើល​សេចក្ដី​ប្រកាស​ព័ត៌មាន​ទាំង​ស្រុង​នៅខាង​ក្រោម​នេះ ៖

 

កំណាត់​ផ្លូវ​ ៣ បិទ​ចរាចរ បណ្ដោះ​អាសន្ន ដើម្បី​ធ្វើ​​​ពិធី​ថ្វាយ​ព្រះ​ពរ​សង្រ្កាន្ត​ឆ្នាំ​ថ្មី