​​​ថៃ​ចាត់​វិធាន​ការ​ក្ដៅ ​ចំពោះ​នារី​​រាំ​​អាសអាភាស​​​​ថ្ងៃ​​ចូល​ឆ្នាំ​​ថ្មី​

​​​នារី​​ទាំង​ឡាយ​ដែល​​​ស្លៀក​សិច​ស៊ី​ជ្រុល​ និង​​​​បញ្ចេញ​ក្បាច់​រាំ​បែប​​​អាសអាភាស​​ ​ក្នុង​អំឡុង​ពេល​​​ពិធី​បុណ្យ​ចូល​ឆ្នាំ​​​ថ្មី នៅ​សប្ដាហ៍​ក្រោយ​នឹង​​ត្រូវ​​ចាប់​ខ្លួន​​​ភ្លាមៗ​។ ​នេះ​​បើ​យោង​​ទៅតាម​​​​​​សម្ដី​របស់​នាយករដ្ឋមន្ត្រី​​​​ថៃ​​ប្រាយុទ្ធ ចាន់អូចា។​

 

​​​ថៃ​ចាត់​វិធាន​ការ​ក្ដៅ ​ចំពោះ​នារី​​រាំ​​អាសអាភាស​​​​ថ្ងៃ​​ចូល​ឆ្នាំ​​ថ្មី​

 

​លោក​បន្ថែម​ថា “​​សង្ក្រាន្ត​​ឆ្នាំ​នេះ ​នឹង​​មិន​មាន​​​​នារី​ ​​ឬ​​​​បុរស​​​​លេង​ខ្លួន​​​មិន​សមរម្យ​​ឡើង​​រាំ​​​ចាក់​ក្បាច់​​លើ​​រថយន្ត​ទៀត​​ឡើយ។ ​បើ​ពុំ​ដូច្នោះ​ទេ​ ​ពួក​គេ​​នឹង​​​ត្រូវ​ចាប់​ខ្លួន​ ព្រម​ទាំង​​អ្នក​បើក​រថយន្ត​ផង”។

 

​នារី​​​រាំ​​​​​​ក្នុង​​កាយវិការ​​​បែប​ទាក់ទាញ​​​​​ផ្លូវ​ភេទ​ ​ធ្វើ​​ឲ្យ​​​ជន​បរទេស​​គិត​​​ខុស​​ពី​ជនជាតិ​ថៃ ​និង​​​​​​​​នាំ​ឲ្យ​​​ប្រទេស​​ទទួល​​ភាព​អាម៉ាស់។ ​​ចំណែក​​អ្នក​​បើក​​បរ​​​ផឹក​គ្រឿង​ស្រវឹង​ ​​​រយៈ​ពេល​​ឈប់សម្រាក​ឆ្នាំ​ថ្មី ៧​ថ្ងៃ​ ​អាជ្ញាធរ​នឹង​ដក​ហូត​​​យានជំនិះ​​ទាំង​នោះ​រក្សា​ទុក។ នេះ​បើ​តាម​​​​ការ​ព្រមាន​​​របស់​លោក​ប្រាយុទ្ធ​ ​ក្រោយ​​បើក​កិច្ច​ប្រជុំ​​​​​​ប្រចាំ​​សប្ដាហ៍​​ស្ដីពី​គណៈរដ្ឋមន្ត្រី​​ស្ដីទី​របស់​លោក​។​​​​​​

 

​ពិធី​បុណ្យ​​ចូល​ឆ្នាំ​​ថ្មី​​​ក្នុង​​​ប្រទេស​ថៃ ​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​​​​រយៈ​ពេល ៥​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ទី ១៣​ដល់ ១៧​​មេសា​ ខាង​មុខ​នេះ៕

 

​​​ថៃ​ចាត់​វិធាន​ការ​ក្ដៅ ​ចំពោះ​នារី​​រាំ​​អាសអាភាស​​​​ថ្ងៃ​​ចូល​ឆ្នាំ​​ថ្មី​

 

​​​ថៃ​ចាត់​វិធាន​ការ​ក្ដៅ ​ចំពោះ​នារី​​រាំ​​អាសអាភាស​​​​ថ្ងៃ​​ចូល​ឆ្នាំ​​ថ្មី​

 

 

ចុចអាន៖ អាជ្ញាធរ​ថៃ​​ហាម​ឃាត់​កាំភ្លើង​​​បាញ់​ទឹក​ធំ​ៗ​​​​​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ

ចុចអាន៖ ម៉ូដែល​រថយន្ត​ថៃ​​​ស្អាត​សិចស៊ី តិច​ខ្ទើយ​​អីទៅ!

ចុចអាន៖ តារា​​សម្ដែង​ថៃ​ត្រូវ​ប៉ូលិស​ពិន័យ​ព្រោះ​​ហ៊ាន​រាំ​អាសអាភាស​ក្នុង​ពិព័រណ៍​​រថយន្ត

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Khaosodenglish

​​​​​​​​