រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បិត​ផ្លូវ ដើម្បី​រៀប​ចំពិធី​ថ្វាយ​ព្រះពរ​សង្រ្កាន្ត​ឆ្នាំ​ថ្មី

រាជ​ធានី​ភ្នំពេញ ​៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សូម​ប្រជាពល​រដ្ឋ​ក្នុង​ការ​បញ្ចៀស​ចរាចរណ៍​បណ្តោះ​អាសន្ន​នៅ​តាម​ផ្លូវ​មួយ​ចំនួន​ចាប់ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​ដល់​ម៉ោង​៩យប់​ថ្ងៃ​ទី០៧ មេសា​ ២០១៦ ​ដើម្បី​រៀប​ចំពិធី​ថ្វាយ​ព្រះ​ពរសង្រ្កាន្ត​ឆ្នាំ​ថ្មី​ថ្វាយ​ព្រះ​ករុណា ​ព្រះបាទ​ សម្តេច​ព្រះ​បរមនាថ ​នរោត្តម​សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​រៀប​ចំ​ដោយ​សហភាព​សហព័ន្ឋ​យុវជន​កម្ពុជា​​សហការ​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំបុណ្យ​ជាតិ-អន្តរជាតិ ។

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បិត​ផ្លូវ ដើម្បី​រៀប​ចំពិធី​ថ្វាយ​ព្រះពរ​សង្រ្កាន្ត​ឆ្នាំ​ថ្មី

តាម​សេចក្តី​ជូន​ដំណឹង​ចុះថ្ងៃទី០៦ ​មេសា​ របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នេះ​បាន​ឲ្យ​ដឹង​​ទៀត​ថា​ផ្លូវ​ដែល​ត្រូវ​បិទ​រួម​មាន​ដូច​ខាង​ក្រោម៖​
កំណាត់​ផ្លូវ​តិរវិថី​ព្រះស៊ីសុវត្ថិ ​ចាប់​ពីផ្លូវ​លេខ១៧៨​ រហូត​ដល់​ផ្លូវ​លេខ ២៤០​ , កំណាត់ផ្លូវផ្លូវលេខ១៧៨ ​ចាប់​ពីតិរវិថី​ព្រះស៊ីសុវត្ថិ​រហូត​ដល់​ផ្លូវ​លេខ​ ១៩
កំណាត់ផ្លូវលេខ២៤០​ ចាប់​ពី​តិរវិថី​ព្រះស៊ីសុវត្ថិ​រហូត​ដល់​ផ្លូវលេខ ​១៩
បញ្ចៀស​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​លេខ​១៩ពី​ជើង​ទៅ​ត្បូង​និង​ពី​ត្បូង​មក​ជើង ៕

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បិត​ផ្លូវ ដើម្បី​រៀប​ចំពិធី​ថ្វាយ​ព្រះពរ​សង្រ្កាន្ត​ឆ្នាំ​ថ្មី

ដោយ ៖ រាជសីហ៍

ប្រភព ៖ 


  • រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បិត​ផ្លូវ ដើម្បី​រៀប​ចំពិធី​ថ្វាយ​ព្រះពរ​សង្រ្កាន្ត​ឆ្នាំ​ថ្មី已关闭评论
  • 41 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:ជីវិតនិងសង្គម
Tags: