Leonardo អាច​នឹង​មិន​អាច​​ចូល​ប្រទេស​ឥណ្ឌូណេស៊ីរហូត​ ដោយ​សារ…

តារា​​​ហូលីវូដ​​ Leonardo DiCaprio ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ពេល​ថ្មី​ៗ ពេល​នេះ​កំពុង​មាន​បង្ហាញ​​​ជាមួយ​មន្ត្រី​ប្រទេស​មួយ​នេះដោយ​សារ​តែ​​​ការ​បង្ហោះ​រូប​និង​និយាយ​រិះគន់​ខ្លះ​ៗ​ចំពោះការកាប់ព្រៃ។

 

Leonardo អាច​នឹង​មិន​អាច​​ចូល​ប្រទេស​ឥណ្ឌូណេស៊ីរហូត​ ដោយ​សារ…

 

​ម្ចាស់​ពាន​រង្វាន់​ Oscar រូប​នេះ​​បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​ជា​មួយ​ស្វា orangutans ​លើ​គណនី Instagram របស់​ខ្លួន​កំឡុង​ពេល​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​​ ដោយ​សរសេរ​រិះគន់​ថា ការ​ពង្រីក​ចម្ការ​​ដាំ​ប្រេងដូង​ក្នុង​ព្រៃ​អាច​រំខាន​ដល់​ជម្រក​សត្វព្រៃ។

 

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ អ្នក​តំណាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​​របស់​ប្រទេស​ឥណ្ឌូណេស៊ី​​លោក Heru Santoso ​មិន​បាន​និយាយ​អ្វី​ច្រើន​គ្រាន់​តែ​បាន​ចេញ​មក​ប្រកាស​ថា​ Leoអាច​នឹង​ជាប់​បម្រាម​មិន​ឲ្យ​ចូល​ប្រទេស​នេះ​​ទៀត។ Leonardo​ ទៅ​ប្រទេស​ក្នុង​អាស៊ាន​នេះ​ជាមួយ​​មិត្ត​២​នាក់​ទៀត​គឺ​តារា​សម្ដែង Adrien Brody និងFisher Stevens ។

 

Leonardo អាច​នឹង​មិន​អាច​​ចូល​ប្រទេស​ឥណ្ឌូណេស៊ីរហូត​ ដោយ​សារ…

 

Leonardo អាច​នឹង​មិន​អាច​​ចូល​ប្រទេស​ឥណ្ឌូណេស៊ីរហូត​ ដោយ​សារ…

 

អ្នក​ទាំង​៣​បាន​ជិះ​យន្តហោះ​ចេញ​ពី​សិង្ហបុរី​​មក​​ទស្សនា​ស្ថានីយ​​អភិរក្ស​សត្វ​​​​ Ketambe ស្ថិត​កោះ​សូម៉ាត្រា ប្រទេស​ឥណ្ឌូណេស៊ី។ ខណៈ​ពេលជួប​ក្រុម​អ្នក​ស្រាវជ្រាវ ពួក​គេ​បាន​ទៅ​មើល​សត្វ​ដំរី សត្វ​ស្វា orangutans និង​​សត្វ​ផ្សេង​ទៀត​ដែល​ជិត​ផុត​ពូជ។ នៅ​ក្នុង​ប្រទេស​នោះ Leonardo DiCaprio ​ក៏​បាន​លើក​ពី​បញ្ហា​ការពារ​ព្រៃ​​ធនធានធម្មជាតិ​នៅ​ខេត្ត ​Aceh ដោយ​ការ​កាប់​ព្រៃ​ឈើ​ ដើម្បី​យក​ទីតាំង​ដាំ​ដើម​ប្រេងដូង៕

 

Leonardo អាច​នឹង​មិន​អាច​​ចូល​ប្រទេស​ឥណ្ឌូណេស៊ីរហូត​ ដោយ​សារ…

 

Leonardo អាច​នឹង​មិន​អាច​​ចូល​ប្រទេស​ឥណ្ឌូណេស៊ីរហូត​ ដោយ​សារ…

 

ចុចអាន៖Leonardo Dicaprio ឈ្នះ​ពាន Oscar លើក​ដំបូង​ ក្រោយ​​ការ​រង់​ចាំ​ជាង​២០​ឆ្នាំ

 

ប្រែសម្រួល​៖ ហេង សុធារិទ្ធិ
ប្រភព៖ straitstimes / coconuts