បាបកម្ម! អ្នកកីឡាកាសម្នាក់ ជួបរឿងស៊យធំ ក្រោយពីខ្លួន បញ្ចេញកាយវិការ ប្រមាថរូបចម្លាក់ ព្រះពុទ្ធបដិមា (មានវីដេអូ)

រុស្ស៊ី៖ វាជារឿងដ៏គួរឲ្យខឹងសម្បារមួយ ជាពិសេសសម្រាប់ អ្នកដែលកាន់ព្រះពុទ្ធសាសនា បន្ទាប់ពីមាន អ្នកកីឡាកាសម្នាក់ ត្រូវគេថតបានអំពី សកម្មភាពក្នុងការ ប្រមាថទៅលើ រូបចម្លាក់ព្រះពុទ្ធបដិមា កាលពីពេលថ្មីៗ កន្លងទៅនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកកីឡាកាសម្នាក់នោះ មានឈ្មោះ Said Osman បានធ្វើដំណើរ ទៅកាន់តំបន់ Kalmykia ក្នុងប្រទេសរុស្ស៊ី ដើម្បីត្រៀមធ្វើការប្រកួត។ តែមុននឹងការប្រកួត ឈានមកដល់ កីឡាករវ័យ២២ឆ្នាំ រូបនេះ ត្រូវបានគេអញ្ជើញ ទៅធ្វើដំណើរកម្សាន្ត នៅក្នុងវត្តមួយ នាតំបន់នោះ ហើយក៏ជាទីតាំង ដែលកើតមានរឿង ដ៏មិនគួរឲ្យជឿនេះ ផងដែរ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា នៅក្នុងវីដេអូបង្ហោះ ជាលក្ខណៈបន្តផ្ទាល់មួយ គេអាចឃើញបានថា Osman បានយកជើង របស់ខ្លួនទៅដាក់ នៅចំច្រមុះរបស់ រូបចម្លាក់នៃ ព្រះពុទ្ធបដិមា ដែលទង្វើនេះហើយ បានបញ្ឆេះឲ្យមនុស្ស ជាច្រើន ជាពិសេសអ្នកកាន់ សាសនាព្រះពុទ្ធ មានការខឹងសម្បារ យ៉ាងខ្លាំង។

មិនយូរប៉ុន្មានផង ក្រុមមនុស្សដែល ពោរពេញដោយកំហឹង បានធ្វើដំណើរទៅកាន់ សណ្ឋាគារដែល អ្នកកីឡាកាសម្នាក់នោះស្នាក់នៅ និងបានចាប់អូសគេ ចេញពីទីនោះ ព្រមទាំងបង្ខំឲ្យលុតជង្គង់សុំទោស ជាសាធារណៈ ផងដែរ។

ជាមួយគ្នានេះដែរ លោក Alexei Orlov អ្នកដឹកនាំប្រចាំតំបន់ Kalmykia បានចាត់ទុក ទង្វើមួយនេះគឺជា សកម្មភាពដ៏ហួសហេតុ នៃជនទុច្ចរិត។ យ៉ាងណាមិញ លោក Abdusamad Gamidov អ្នកគ្រប់គ្រងតំបន់ Dagestan ជាទីកន្លែងកំណើតរបស់ Osman បានចេញសារវីដេអូ សុំទោសទៅដល់ ប្រជាជនក្នុងតំបន់ Kalmykia ក្នុងគោលបំណង រំសាយកំហឹងរបស់ពួកគេ។

គូសបញ្ជាក់ផងដែរថា ការស៊ើបអង្កេត ជុំវិញបញ្ហានេះ ក៏ត្រូវបានរៀបចំឡើង រួចជាស្រេចហើយដែរ ស្របពេលដែល ការប្រកួតដែល ត្រៀមធ្វើឡើង សម្រាប់អ្នកកីឡាកាស Said Osman ត្រូវបានរំសាយ៕

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត