ថ្ងៃទទួលសញ្ញាប័ត្ររបស់កូនៗ ប្រែជាទុក្ខ ឲ្យឪពុកម្ដាយភ័យបះសក់ (មានវីដេអូ)

អ៊ីរ៉ាក់៖ ទិដ្ឋភាពដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដែលបង្ហាញពីឆាកសម្រាប់ឲ្យនិស្សិតបញ្ចប់ថ្នាក់សិក្សាឈរថតរូប បានបាក់ស្រុតចុះមកក្រោម យ៉ាងពេញមួយទំហឹង នៅពីមុខឪពុកម្ដាយរបស់ពួកគេ។

ពេលវេលាដ៏គួរឲ្យសប្បាយចិត្ដ និងជាទីមោទនភាពរបស់និស្សិត និងឪពុកម្ដាយរបស់ពួកគេ បានប្រែក្លាយជារឿងអាក្រក់ ខណៈដែលនិស្សិតបញ្ចប់ថ្នាក់សិក្សាទាំងនោះ បាននាំគ្នាឈរលើឆាក សម្រាប់ថតរូប ក្នុងមហាវិទ្យាល័យមួយ នៅបាកដាដ ក្នុងប្រទេសអឺរ៉ាក់។ តាមប្រភពបានឲ្យដឹងថា កម្មវិធីនេះត្រូវបានប្រព្រឹត្ដឡើង នៅខាងក្រៅអគារមហាវិទ្យាល័យពេទ្យ ដូចនេះសិស្សនិស្សិតទាំងឡាយ អាចផ្ដុំគ្នាថតរូបភាពនៅលើវេទិកាឆាក សម្រាប់ថ្នាក់បញ្ចប់ក្រោយការសិក្សា បន្ទាប់ពីពួកគេទទួលបាន សញ្ញាប័ត្រ នាពេលមុននេះបន្ដិច។ ប៉ុន្ដែអ្វីដែលរន្ធត់នោះ នាពេលដែលនិស្សិតទាំងនោះ សម្រុកឡើងទៅលើឆាកព្រមគ្នា ឆាកនោះក៏ចាប់ផ្ដើមរង្គើល និងប្រហែលជាប៉ុន្មានវិនាទីក្រោយមក ក៏បានបាក់ស្រុតភ្លាមៗ។ 

យ៉ាងណាមិញ ហេតុការណ៍មួយនេះ បានធ្វើឲ្យនិស្សិត និងគ្រូ ដែលឈរនៅលើនោះ នាំគ្នាដួលធ្លាក់មកដល់ដី និងខ្លះសង្កត់ពីលើគ្នា ដែលធ្វើឲ្យអ្នកឈរមើល នាំគ្នាស្រែកយ៉ាងខ្លាំង និងស្ទុះទៅជួយអ្នកទាំងនោះ ដោយខ្លាចមានអ្នកស្លាប់ដោយសារតែ ការសង្កត់ពីលើគ្នានេះ។ ទោះជាយ៉ាងណា តាមរបាយការណ៍បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនបានបង្កឲ្យមានមនុស្សស្លាប់អ្វីនោះទេ គ្រាន់តែមនុស្សជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ធ្វើការព្យាបាលរបួស៕

ប្រភពពី៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត