មកស្គាល់ មហាសេដ្ឋីប្រចាំម៉ាកាវ រហ័សនាម ស្តេចល្បែង សព្វថ្ងៃមានកូនដល់ទៅ ១៧នាក់ ខណៈកូនពៅ អាយុ១៧ឆ្នាំហើយ

ចិន៖ ម៉ាកាវជាទីក្រុងនៃពិភពមនុស្សល្បីលំដាប់ខ្ពស់ ដែលមានទ្រព្យសម្បត្តិ និងលុយវាល់លាន ហើយទីនោះ ក៏ជាតំបន់មជ្ឈមណ្ឌលប្រជុំទៅដោយ ជំនួញល្បែងស៊ីសងដ៏ធំបំផុតមួយ នៅលើពិភពលោកផងដែរ។ យ៉ាងណាមិញ មិត្តអ្នកអានអាចនឹងមិនទាន់ដឹងទេថា នៅពីក្រោយភាពជោគជ័យរបស់ទីក្រុងមួយនេះ មានបុគ្គលម្នាក់ ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំផងដែរ។ 

មហាសេដ្ឋីលំដាប់កំពូល លោក Stanley Ho បច្ចុប្បន្នឈានចូលវ័យ ៩៦ឆ្នាំទៅហើយ ដែលមានរហ័សនាមថា «ស្តេចល្បែង» ឬ “The King of Gambling” ប្រចាំម៉ាកាវ នរណាមិនល្បីថាលោក ជាជនដែលបានកសាងមូលដ្ឋានសេដ្ឋកិច្ចយ៉ាងរឹងមាំ តាមរយៈជំនួញល្បែងស៊ីសង និងបានឈរជើងយ៉ាងរឹងមាំនៅម៉ាកាវក្នុងឧស្សាហកម្មកាស៊ីណូ ចាប់តាំងពីលោក មានវ័យ៤០ឆ្នាំមកម្ល៉េះ។

គ្រួសារដ៏មានឥទ្ធិពលមួយនេះ ប្រៀបបីដូចជារាជវង្សប្រចាំម៉ាកាវទៅហើយ។ ក្នុងនោះលោក Ho មានកូនរហូតដល់ទៅ ១៧នាក់ (ស្រី៤នាក់) មានអាយុចន្លោះពី ៦៩ឆ្នាំ (កូនច្បង) ដល់ ១៧ឆ្នាំ (កូនពៅ)។

គួររំលឹកឡើងវិញដែរថា កាលពីឆ្នាំ២០០៩ លោក Ho ធ្លាប់មានបញ្ហាសុខភាពដោយសារជម្ងឺដាច់សរសៃឈាមខួរក្បាល ហើយការគ្រប់គ្រងក្រុមហ៊ុនទាំងមូល ក៏បានផ្តេរទៅឲ្យកូនច្បងគេបង្អស់ ផងដែរ។

សព្វថ្ងៃនេះ កូនស្រីប្រពន្ធទី២របស់លោក Ho មានអាយុ៥៣ឆ្នាំហើយ គឺអ្នកស្រី Pansy Ho ដែលកំពុងកាន់មុខតំណែងជាសហប្រធានក្រុមហ៊ុន MGM China និងជាអគ្គនាយគ្រប់គ្រង នៃក្រុមហ៊ុនជាច្រើនកន្លែង របស់ឪពុកអ្នកស្រីផងដែរ។ បច្ចុប្បន្នអ្នកស្រី Pansy Ho ជាស្ត្រីមានជាងគេបំផុតនៅទីក្រុងហុងកុង ជាមួយទ្រព្យសម្បត្តិសរុបមានតម្លៃ ៣.៨ ពាន់លានដុល្លារ នេះបើយោងតាមប្រភពទិន្នន័យបានពី Forbes។

ទោះជាមានទ្រព្យមហាសាលបែបនេះក្តី បើយើងក្រឡេកមកមើលរូបភាពផ្សេងៗ នៅលើបណ្តាញសង្គម Instagram របស់គ្រួសារនេះ ឃើញថាមានភាពសាមញ្ញា ឬកពាររមទម និងផ្តល់ភាពកក់ក្តៅនៅក្នុងក្រុមគ្រួសារ ជាមួយមិត្តភក្តិ និងសត្វចិញ្ចឹមរបស់ពួកគេជាដើម ដោយមិនបានបង្ហាញអំពីភាពឡូយឆាយ និងភាពស៊ីវីល័យអ្វីខ្លាំងក្លានោះទេ៕ តាមដានរូបភាពខាងក្រោមជាមួយខ្មែរឡូតទាំងអស់គ្នា ហើយតើប្រិយមិត្តមានមតិយ៉ាងណាទៅវិញដែរ?

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត