ស្ទាយថ្មី ក្នុងការពាក់អាវ របស់យុវវ័យអ៊ឺរ៉ុប កំពុងទាក់ទាញ ចំណាប់អារម្មណ៍ខ្លាំង

បរទេស៖ ថ្មីៗនេះ មនុស្សជាច្រើន ជាពិសេសអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម មានការចាប់អារម្មណ៍ខ្លាំង ទៅលើស្ទាយពាក់អាវ ដ៏ថ្មីប្លែកៗ របស់បណ្តានារីវ័យក្មេង នៅតាមតំបន់ជាច្រើន ក្នុងទ្វីបអ៊ឺរ៉ុប។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ទាយថ្មីដ៏ប្លែកនេះ ទើបតែបង្ហាញឲ្យឃើញ ប៉ុន្មានសប្តាហ៍មុននេះប៉ុណ្ណោះ ហើយពេលនេះវា កំពុងតែទទួលបាន ការចាប់អារម្មណ៍ និងការពេញនិយមយ៉ាងខ្លាំង ជាពិសេសនារីវ័យក្មេងៗ ដែលចូលចិត្តស្លៀកពាក់ ទាន់សម័យតែម្តង។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ស្ទាយថ្មីនោះគឺជា ការពាក់អាវបញ្រ្ចាសមុខក្រោយ មិនថាវាជាប្រភេទអាវយឺត ឬក៏អាវមានឡេវបិទ នោះឡើយ។ ថ្វីបើវាហាក់ចម្លែក បន្តិចក៏ដោយ តែបើយើងសង្កេតមើល ឲ្យយូរទៅនោះនឹងបាន ឃើញថាស្ទាយពាក់អាវ របៀបនេះគឺពិតជាគួរឲ្យទាក់ទាញ បានខ្លាំងប្រាកដមែន៕

ខាងក្រោមនេះគឺជា រូបភាពបង្ហាញពី ការពាក់អាវបញ្រ្ចាស មុខក្រោយ ដែលជាស្ទាយថ្មី កំពុងពេញនិយម ជាពិសេសគឺនៅក្នុង តំបន់ទ្វីបអ៊ឺរ៉ុប៖ 

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត