យន្តហោះ​ចម្បាំង​1​គ្រឿង​របស់​ស៊ី​រី​ត្រូវ​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​បាញ់​ធ្លាក់

ក្រុម​ឧទ្ទាម​ស៊ី​រី​មួយ​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​ជី​ហា​ដ​រណសិរ្ស​អាល់​ណូ​ស្ត្រា សាខា​អាល់​កៃ​ដា នៅ​ស៊ី​រី​អះអាង​កាលពី​ថ្ងៃ​ទី​៥ េ​ម​សា ពី​ការ​បាញ់​ធ្លាក់​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​នៃ​របប​ស៊ី​រី​នៅ​ឯ​មូលដ្ឋាន AL-EIS ភាគ​ខាងជើង​ប្រទេស​។ មុន​នេះ​ការ​បាញ់​ធ្លាក់​យន្តហោះ​នោះ​ត្រូវ​គេ​អះអាង​ថា ជា​ស្នាដៃ​របស់​ពួក​ជី​ហា​ដ​នៃ​ក្រុម​រណ​រិ​ស្ស អាល់​ណូ​ស្ត្រា ។

ក្នុង​សេចក្តី​ប្រកាស​មួយ​តាម TWITTER ក្រុម AHRAR AL CHAM ដែល​រួម​ប្រយុទ្ធ​ជាមួយ​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​អះអាង​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​ដែល ធ្វើការ​វាយប្រហារ​លើ​មូលដ្ឋាន​នេះ ។

មុន​នេះ​ប្រភព​ព័ត៌មាន​ឧទ្ទាម​មួយ និង​អង្គការសិទ្ធិមនុស្ស​ស៊ី​រី USDH គូសបញ្ជាក់​ថា យន្តហោះ​នោះ​ត្រូវ​បាញ់​ធ្លាក់​ដោយ​ពួក​ជី​ហា​ដ​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​ជិត​មូលដ្ឋាន AL-EIS ក្នុង​ខេត្ត​អា​ឡែ​ប ហើយ​អ្នក​បើក​យន្តហោះ​ត្រូវ​ចាប់​បាន ។

OSDH និយាយ​ថា គឺ​ពួក​ជី​ហា​ដ​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា ដែល​វាយ​ដណ្តើម​យក​បាន​មូលដ្ឋាន AL EIS កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​កម្ចាត់​កង​ទាហាន​ចេញពី​ទីនោះ ។

ប្រភព​ព័ត៌មាន​របស់​ពួក​ឧទ្ទាម​បញ្ជាក់​ថា យន្តហោះ​នេះ​ត្រូវ​បាញ់​ធ្លាក់​ដោយសារ​កាំភ្លើង​ការពារ​អាកាស DCA ។

វី​ដេ​អូ​ចេញផ្សាយ​តាម​អីុ​ន​ធើ​រ​ណេ​ត​ដោយ​ពួក​ឧទ្ទាម​បង្ហាញ​ជនប្រដាប់អាវុធ​ជា​ច្រើន​កំពុង​ព័ទ្ធ​ជុំវិញ​ខ្លួន​មនុស្ស​ម្នាក់​ដែល​ដេក​លើ​ដី ហើយ​ពួក​គេ​នាំ​គ្នា​ស្រែ​កថា វា​ជា​ជនជាតិ​ស៊ី​រី​។ ដោយ​ដកស្រង់​ប្រភព​យោធា​វ៉េបសាយ​ស្និទ្ធ​រដ្ឋាភិបាល AL-MASDAR NEWS បាន​ប្រាប់​អត្តសញ្ញាណ​អ្នក​បើក​យន្តហោះ​ដែល​ត្រូវ​គេ​ចាប់​បាន​ថា​មានឈ្មោះ KHALED SAID ហើយ​សហ​អ្នក​បើក លោក MOUSSAB HOURANT បាន​ត្រូវ​ស្លាប់ ។

ពួក​យុទ្ធ​ជន​ក្រុម​អាល់​ណូ​ស្ត្រា ដណ្តើម​ត្រួតត្រា​ជាមួយ​ក្រុម​ជី​ហា​ដ​ឯទៀត​ៗ​នូវ​ទីក្រុង AL-EIS ដែល​ស្ថិត​នៅ តាម​ផ្លូវថ្នល់​ដា​ម៉ាស់​-​អា​ឡែ​ប បន្ទាប់​ពី​ការ​ប្រយុទ្ធ​យ៉ាង​សាហាវ​ប្រឆាំង​កងទ័ព និង​សម្ព័ន្ធមិត្ត​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ ដែល​សមាជិក​ក្រុម​នេះ​១២​នាក់​បាន​ត្រូវ​ស្លាប់ ៕