ចោរស្ទើរភ្លើង ត្រូវគេចាប់បានស្វាគមន៍ម្នាក់បន្តិច ធ្ងន់ខ្លួន

6 Videos


​រាជធានី​ភ្នំពេញ : បុរសសាក់​ពេញ​ខ្លួន​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​ចាប់បាន រួច​វាយ​រហូត​ទ្រមខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​មិនបាន​សម្រេច ដោយ​ត្រូវ​សន្តិសុខ​ទាន់​ហើយ​ស្រែក​ឆោឡោឡើង ។​

​ការ​ចាប់វាយ​ជនសង្ស័យនេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី​រំលងអធ្រាត្រ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៦  នៅ​ចំណុច​ផ្ទះ​លេខ 9Eo ផ្លូវ​លេខ 107 ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​

ចោរស្ទើរភ្លើង ត្រូវគេចាប់បានស្វាគមន៍ម្នាក់បន្តិច ធ្ងន់ខ្លួន

ចោរស្ទើរភ្លើង ត្រូវគេចាប់បានស្វាគមន៍ម្នាក់បន្តិច ធ្ងន់ខ្លួន

​ ជនសង្ស័យ​ឈ្មោះ ប្រុស ភ​ក្ត្រ័ ហៅ អា ខ្មៅ ភេទ ប្រុស អាយុ ២៥ ឆ្នាំ  មាន​លំនៅ​ស្នាក់​នៅលើ​សួនច្បារ​មាត់ទន្លេ​សាប​ក្បែរ​វត្តភ្នំ ។ ចំណែក​ម្ចាស់​ឈ្មោះ សន ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជា​សិស្សស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ ។​

​តាម​ម្ចាស់​ម៉ូតូ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បាន​ទុក​ម៉ូតូ​ម៉ាក​ស្តេ​ប ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-៤៥៤៤ មួយគ្រឿង​នៅក្នុង​របង​ផ្ទះ ហើយ​បាន​ចាក់សោ​រក​ម៉ូតូ​ត្រឹមត្រូវ​ដោយមាន​សន្តិសុខ​យាម​ទៀតផង ។ លុះ​រំលង​អា​ធ្រា​ត្រ សន្តិសុខ​យាម​ឈ្មោះ សុខ ហ៊ាន បាន​ភ្ញាក់ឡើង​ឃើញ​ជនសង្ស័យ កំពុងតែ​បណ្តើរ​ម៉ូតូ​ចេញ​បាន​ប្រហែលជា ២០ ម៉ែត្រ ក៏បាន​ស្រែកថា​ចោរៗឆោឡោ​ផ្អើលដល់​ប្រជាពលរដ្ឋ​នាំគ្នា​ចាប់បាន ហើយនាំគ្នាវាយម្នាក់​មួយ​ជើង​មួយ​ដៃ​ទ្រមខ្លួន​ស្ទើរ​ស្លាប់ ។

ចោរស្ទើរភ្លើង ត្រូវគេចាប់បានស្វាគមន៍ម្នាក់បន្តិច ធ្ងន់ខ្លួន

បន្ទាប់ពី​ឃាត់​បាន​ជនសង្ស័យ សមត្ថកិច្ច​ក៏បាន​ចុះទៅ​អន្តរាគមន៍​ហើយ​នាំ​ជនសង្ស័យ​ទៅ​សាកសួរ​និង​ចាត់ការ​តាមច្បាប់ ៕

                                                                                 ​ម៉េង ធា​