សត្វ​ផ្សោតមួយ​ក្បាល​ស្លាប់នៅ​ច្រាំងទន្លេ​ខេត្តក្រចេះ ​មិនដឹង​មូលហេតុ​

6 Videos


​សត្វ​ផ្សោត​ទន្លេ មេគង្គ​ក្នុង​ខេត្តក្រចេះ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ជាថ្មី ១ ក្បាល​ ​ទៀត នៅ​ច្រាំងទន្លេ​កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំនុច​ភូមិ​ឬ​ស្សី​ចា ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្រ បុរី​ខេត្តក្រចេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ។​ ​ករណី​សត្វ​ផ្សោត​ស្លាប់​ក្នុង​ខេត្តក្រចេះ នេះ​នៅ​ពុំទាន់​មានការ​បញ្ជាក់​ពី​ជំនាញ​រដ្ឋបាល​ជលផល​ឬ​មន្ត្រី​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ប៉ុន្តែ​បើតាម​ការអះអាង​របស់​ប្រជាពលរដ្ឋ ដែល​បានឃើញ​សត្វ​ផ្សោត​ស្លាប់​១​ក្បាល​នេះ បាន​និយាយថា សត្វ​ផ្សោត​នេះ មាន​ប្រវែង​ប្រមាណ ១ ម៉ែត្រ​កន្លះ និង មាន​ទំងន់​ជាង ១០០ គីឡូក្រាម ស្ថិតក្នុង​វ័យ​បន្ត​ពូជ ។

សត្វ​ផ្សោតមួយ​ក្បាល​ស្លាប់នៅ​ច្រាំងទន្លេ​ខេត្តក្រចេះ ​មិនដឹង​មូលហេតុ​

សត្វ​ផ្សោតមួយ​ក្បាល​ស្លាប់នៅ​ច្រាំងទន្លេ​ខេត្តក្រចេះ ​មិនដឹង​មូលហេតុ​

ពលរដ្ឋ​បាន​សន្និដ្ឋានថា សត្វ​ផ្សោត ១ ក្បាល​នេះ បាន​ស្លាប់​រយះពេល​ប្រហែល​ពីរ​ថ្ងៃ​មកហើយ ស្ថិតនៅ​តំបន​អភិរក្ស​ផ្សោត ហើយ​ហូរ​អណ្ដែត​ចុះមក​ក្រោម​នៅ​ទីតាំង​ដែល​គេ​ប្រទះឃើញ​ខាងលើ​ដែល​ករណីនេះ​គេ​សង្ស័យថា អាច​បណ្ដាលមកពី​ជាប់​ម៉​ងរ​បស់​ប្រជាពលរដ្ឋ ។​ ​ក្រោយពី​ពលរដ្ឋ​ប្រទះឃើញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទើប​គេ​ឃើញ​វត្តមាន​​របស់​មន្ត្រី​អង្ក​ការ wwf មក​នាំទៅ​ទីស្នាក់ការ​របស់ខ្លួន​ដើម្បី​ត្រួតពិនិត្យ​រក​មូលហេតុ ៕ សុថា​ត់​

សត្វ​ផ្សោតមួយ​ក្បាល​ស្លាប់នៅ​ច្រាំងទន្លេ​ខេត្តក្រចេះ ​មិនដឹង​មូលហេតុ​សត្វ​ផ្សោតមួយ​ក្បាល​ស្លាប់នៅ​ច្រាំងទន្លេ​ខេត្តក្រចេះ ​មិនដឹង​មូលហេតុ​សត្វ​ផ្សោតមួយ​ក្បាល​ស្លាប់នៅ​ច្រាំងទន្លេ​ខេត្តក្រចេះ ​មិនដឹង​មូលហេតុ​