ប្រជាជន​មក​ចោមរោម​ចង្អុលមុខ​មេចោរ​ប្លន់ AK ២ នាក់ ក្រោយពី​ប្លន់​បាន ៩ លើក​

6 Videos


​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បានមក​ចង្អុល​មេចោរ​ប្លន់​ប្រដាប់អាវុធ ២ នាក់ ដែល​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកំពត ចាប់បាន​កាលពី​ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៦ ។​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច និង ប្រជាពលរដ្ឋ មេចោរ​ប្លន់​ទាំង ២ នាក់ នេះ បាន​សារភាពថា សកម្មភាព​ប្លន់​ទាំង ៩ ករណី ដែល​ពួកគេ​ធ្វើ​សកម្មភាព​រួមមាន​ទី ១ នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៥ ប្លន់​នៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ដោយ យកលុយ​បាន​ជាង ១ លាន និង គ្រឿងអលង្ការ​មួយចំនួនទៀត ។ ទី​២ នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ ប្លន់​នៅ​ភូមិ​តំណាក់​ត្រ​យឹ​ង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស យក​អស់​ម៉ូតូ​មួយគ្រឿង ។ ទី​៣ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦ ប្លន់​នៅ​ភូមិ​ទួល ឃុំ​ល្បើក ស្រុក​ឈូក យក​អស់​ម៉ូតូ មួយគ្រឿង លុយ​ជាង ១០ ម៉ឺន​រៀល និង ទូរស័ព្ទ ២ គ្រឿង ទី​៤ នៅ​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ភូមិតូច ឃុំ​ក្រាំង​ស្នាយ យក​អស់​គ្រឿងអលង្ការ​មួយចំនួន ។

ប្រជាជន​មក​ចោមរោម​ចង្អុលមុខ​មេចោរ​ប្លន់ AK ២ នាក់ ក្រោយពី​ប្លន់​បាន ៩ លើក​

ប្រជាជន​មក​ចោមរោម​ចង្អុលមុខ​មេចោរ​ប្លន់ AK ២ នាក់ ក្រោយពី​ប្លន់​បាន ៩ លើក​

ទី​៥ នៅ​ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៦ ប្លន់​នៅ​ភូមិ​អង្គរ​ជាតិ ឃុំ​ចំប៉ី​ស្រុក​អង្គរជ័យ យក​អស់​គ្រឿងអលង្ការ មួយចំនួនទៀត ទី​៦ នៅ​ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៦ ប្លន់​នៅ​ភូមិ​ក្រាំង​លាវ ឃុំ​មាន​រិ​ទ្ធ ស្រុក​ដងទង់ យក​អស់​គ្រឿងអលង្ការ​មួយចំនួន ទី​៧ នៅ​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៦ ប្លន់​នៅ​ភូមិបរ​ក្នុង ឃុំ​អង្គរមាស ស្រុក​ដងទង់ យក​អស់​ម៉ូតូ​មួយគ្រឿង និង គ្រឿង អ​ល ង្កា​រ​មួយចំនួន ទី​៨ នៅ​ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៦ ប្លន់​នៅ​ភូមិ​តា​នា​ន់ ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក យក​អស់​គ្រឿងអលង្ការ​មួយចំនួន និង​ទី​៩ នៅ​ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៦ ប្លន់​នៅ​ភូមិ​ដាន់​គោម​ខាងត្បូង ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក យក​អស់​គ្រឿងអលង្ការ មួយចំនួន ។​

ប្រជាជន​មក​ចោមរោម​ចង្អុលមុខ​មេចោរ​ប្លន់ AK ២ នាក់ ក្រោយពី​ប្លន់​បាន ៩ លើក​
​ ​
​នគរបាល​ខេត្តកំពត បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង ២ នាក់​រួមមាន​ទី​១​ឈ្មោះ មួង រ៉េត អាយុ ៥៣ ឆ្នាំង និង​ទី​២ ឈ្មោះ អ៊ុក មឿ​ន អាយុ ៤០ ឆ្នាំ ។ ក្រោយ​ការចាប់ខ្លួន កម្លាំង​នគរបាល បាន​នាំខ្លួន​ជនសង្ស័យ​ទាំង ២ នាក់ យកទៅ​ឲ្យ​ជនរងគ្រោះ​ចង្អុលមុខ​នៅ​កន្លែង ដែល​ពួកគេ​ធ្វើ​សកម្មភាព​នាពេល​កន្លងទៅ ៕ សុថា​ត់​

ប្រជាជន​មក​ចោមរោម​ចង្អុលមុខ​មេចោរ​ប្លន់ AK ២ នាក់ ក្រោយពី​ប្លន់​បាន ៩ លើក​

ប្រជាជន​មក​ចោមរោម​ចង្អុលមុខ​មេចោរ​ប្លន់ AK ២ នាក់ ក្រោយពី​ប្លន់​បាន ៩ លើក​