លោក Van Gaal ជំរុញឲ្យ Man United ស្រោចស្រង់កៅអីក្នុង Champions League

លោក Louis van Gaal ជឿជាក់ថា Manchester United កំពុងតែស្ថិតនៅលើផ្លូវដើម្បីឈ្នះកៅអីមួយក្នុងក្របខ័ណ្ឌ Champions League ពីរដូវកាលមួយក្នុងចំណោមរដូវកាលដ៏ត្រដាបត្រដួសបំផុតរបស់កីឡដ្ឋាន Old Trafford នាពេលថ្មីៗនេះ ក្រោយពីបានយកឈ្នះក្រុម Everton ១-០ កាលពីថ្ងៃអាទិត្យ។
manu
ការងាររបស់លោក Van Gaal ក្នុងនាមជាអ្នកចាត់ការទូទៅក្នុងឆ្នាំទី ២ របស់លោកក្នុងក្លិបនេះ បានក្លាយជាប្រធានបទនៃការលើកឡើងផ្សេងៗ បើគិតចាប់តាំងពីក្រុម Man United បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ត្រឹមវគ្គចែកពូល កាលពីខែធ្នូ។

លោក Van Gaal បានឲ្យដឹងថា៖ «ខ្ញុំបាននិយាយក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ថា វាពិតជាសំខាន់ណាស់ក្នុងការឈ្នះនៅថ្ងៃនេះ បើមិនអ៊ីចឹងទេ ការទទួលជ័យជម្នះនៅពេលប្រកួតជាមួយនឹងក្រុម Manchester City នឹងគ្មានតម្លៃអ្វីឡើយ»។

ស្របពេលជាមួយគ្នានេះ ក្រុម Leicester បានបន្ថែមការនាំមុខនៅលើកំពូលតារាងរហូតដល់ទៅ ៧ ពិន្ទុ ក្រោយពីបានយកឈ្នះក្រុម Southampton ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ៕