​ដំណោះស្រាយ​ការឡើង​ពក​ស​សៃវ៉ែន​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​

​ដំណោះស្រាយ​ការឡើង​ពក​ស​សៃវ៉ែន​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​

ជាធម្មតា​ការ​ព​កស​សៃវ៉ែន​នេះ លេចឡើង​នៅ​ពេល​ដែល​មាន​ការ​ហើមប៉ោង​, មាន​កំណួច និង ស​សៃវ៉ែន​ឡើង​​ពណ៌​ខៀវ ដែល​អាចវិ​វត្តមាន​នៅ​លើ​ជើង​របស់​អ្នក ក្នុង​រយៈពេល​នៃ​ការ​មានគភ៌​។ អរ​ម៉ូ​ន​នៃ​ការ​មានគភ៌ ក៏​ត្រូវបាន​​គេ​គិត​ថា អាច​ធ្វើអោយ​អ្នក​ហាក់ដូចជា​មាន​ការវិវត្ត​នូវ​បញ្ហា​នេះ ។​
 

ការ​ទូន្មាន​ខាងក្រោម​នេះ អាច​ជួយ​បង្ការ​ការឡើង​ពក​ស​សៃវ៉ែន ពី​ការវិវត្ត ( ឬ​យ៉ាងហោចណាស់ មិនមាន​សភាព​កាន់តែ​អាក្រក់​ជាង​នេះ​) ហើយ​វា​នឹង​អាចជួយ​បន្ថយ​នូវ​ការឈឺចាប់​ដែល​តែងតែ​កើត​រួមមាន​ជា​មួយ​វា ។​

  • ​ចៀសវាង​ការ​ឈរ​យូរ ។​
  • ​ចៀសវាង​ការ​អង្គុយ​ពែនភ្នែន ឬ គង​ទាក់​ខ្លា​។​
  • ​ចូរ​គេង​ដោយ ដាក់​ប្រអប់ជើង និង ជើង​របស់​អ្នក​ទាំង​ពីរ​អោយ​ខ្ពស់​ជាង​ខ្លួន​ប្រាណ​របស់​អ្នក ។​
  • ​ចូរ​ធ្វើ​លំ​ហាត់ប្រាណ​ថ្នមៗ អោយ​បាន​ទៀត​ទាត់​ដូច​ជា​ការ ដើរ ឬ ហែល​ទឹក​ជាដើម​។​
  • ​ពាក់​ស្រោម​ជើងវែង ឬ ខោ​ទ្រនាប់​ដែល​អាច​ទ្រ​ទំងន់​បាន​។​
  • ​ប្រាប់​វេជ្ជបណ្ឌិត ឬ ឆ្មប​របស់​អ្នក ប្រសិនបើ​មាន​លេចឡើង​នូវ​ស្នាម​ក្រហម ការ​ហើមប៉ោង ឬ ឈឺចាប់​នៅ​តំបន់​ណា​មួយ​នៅ​លើ​ជើង​របស់​អ្នក ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។