យប់​នេះ​ ​Huawei​ ​P9​ ​នឹង​ចេញ​ជា​ផ្លូវ​ការ​

ក្រុមហ៊ុន​ ​Huawei​ ​នឹង​ដាក់​បង្ហាញ​នូវ​ផលិត​ផល​ស្មាត​ហ្វូន​ម៉ូដែល​ចុង​ក្រោយ​​ P9 ​នៅ​កម្មវិធី​តាំង​បង្ហាញ​ផលិត​ផលរបស់​ខ្លួន​​ក្នុង​ទីក្រុង​ឡុងដុង​ ​នា​វេលា​ម៉ោង៨យប់នេះ ម៉ោង​​នៅ​កម្ពុជា​។​ នេះ​បើ​យោង​តាម​គេហទំព័រ​ ​androidcentral។

 

យប់​នេះ​ ​Huawei​ ​P9​ ​នឹង​ចេញ​ជា​ផ្លូវ​ការ​
 
​ដូច​នេះ​រាល់​ពាក្យ​ចចាមអារ៉ាម​នានា​ ​ដែល​មាន​ទាក់​ទង​នឹង​ ​P9​ ​ប្រាកដ​ជា​ត្រូវ​បាន​លាត​ត្រដាង​ ហើយ​សូម​រង់​ចាំ​មើល​ថា​តើ​ P9 ពិត​ជា​មាន​សមត្ថភាពដូចទៅនឹងអ្វី​ដែលធ្លាប់លេចឮមកនោះឬទេ។ លើសពីនេះអ្វីដែលពិភពលោករង់ចាំនោះ គឺ​ថា​តើកាមេរ៉ា​ភ្លោះរបស់ P9 គឺជាផលិតផលរបស់​ក្រុមហ៊ុន​ Leica ពិត​ប្រាកដ​មែន​ឬ​យ៉ាង​ណា​។ ក្នុង​នោះ​ផងដែរខាង​ក្រុមហ៊ុន​ ​Huawei​ ​ក៏​មាន​ផ្តល់​នូវ​តំណ​ភ្ជាប់​ live Stream សម្រាប់​តាម​ដាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ព្រឹត្តិការណ៍​តាំង​បង្ហាញ​នេះ​ផង​ដែរ​៕
 
ចុចមើលសកម្មភាពផ្សាយផ្ទាល់​ក្នុងព្រឹត្តិការណ៍​តាំងបង្ហាញ P9
 
អាន​បន្ត​ ៖  កុំទាន់​ខកចិត្ត ៥ ចំណុច​លើ​ iPhone SE ខ្លាំង​លើស​ការ​គិត​
 
​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ androidcentral