សម្ដែង​ខុស​បច្ចេកទេស បានធ្វើឱ្យ​តារាចម្រៀង​ឥណ្ឌូណេស៊ី​ស្លាប់​ទាំង​វេទនា​

6 Videos


​កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង​ក្នុង​វង់ភ្លេង​ប្រជាប្រិយ​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ក្នុងកំឡុងពេល​សម្ដែង​លើ​ឆាក​ប្រគុំ​តន្ត្រី​ក្នុង​ខេត្ត West Java ប្រទេស​ឥណ្ឌូណេស៊ី ដោយសារ​សម្ដែង​ខុស​បច្ចេកទេស​ជាមួយ​ពស់វែក ។ ​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា តារាចម្រៀង​រូបនោះ​ឈ្មោះ Irma Bule នាង​ជា​អ្នកចម្រៀង​ក្នុង​វង់​តន្ត្រី​ប្រជាប្រិយ «Dangdut» មួយរូប ហើយក៏​ជា​អ្នកជំនាញ​ខាង​សម្ដែង​ជាមួយ​សត្វ​ពស់​អ​សិរ​ពិស​ផងដែរ ប៉ុន្តែ​ជា​អកុសល​សម្រាប់​ការសម្ដែង​លើក​នេះ​នាង​បាន​ភ្នា​ត់​ស្នៀត​ស្លាប់​ដោយសារ​ពស់​ចឹក​ក្នុងកំឡុងពេល​ដែល​នាង​កំពុង​សម្ដែង​លើ​ឆាក ។

សម្ដែង​ខុស​បច្ចេកទេស បានធ្វើឱ្យ​តារាចម្រៀង​ឥណ្ឌូណេស៊ី​ស្លាប់​ទាំង​វេទនា​

សម្ដែង​ខុស​បច្ចេកទេស បានធ្វើឱ្យ​តារាចម្រៀង​ឥណ្ឌូណេស៊ី​ស្លាប់​ទាំង​វេទនា​

ទោះបីជា​ត្រូវ​ពស់​ចឹក​ហើយ​យ៉ាងណាក្ដី​ភ្លាមៗ​នោះ​នាង Irma Bule មិនបាន​យកចិត្តទុកដាក់​ទៅពិនិត្យ​ដើម្បី​ស​ង្រោះ្គ​ទេ គឺ​នាង​នៅតែ​ព្យាយាម​បន្ត​ការសម្ដែង​រហូតដល់​នាទី​ទី ៤៥ ទើប​ពិសពស់​កាន់តែខ្លាំង​ឡើងៗ ហើយ​នាង​ក៏បាន​ស្លាប់​ក្នុង​រយៈពេល ២ ទៅ ៣ ម៉ោង​បន្ទាប់ពី​បញ្ជាប់​ការសម្ដែង ។ យោងតាម​សម្ដី​របស់​សាក្សី​នៅក្នុង​ហេតុការណ៍​នោះបាន​ឲ្យ​ដឹងថា ដោយសារតែ​នាង Irma Bule ជា​អ្នកខ្លាំង​ក្នុងការ​សម្ដែង​ជាមួយ​ស្ដេចពស់​អ​សិរ​ពិស​ដូច្នេះហើយ​ទើប​លើក​នេះ​នាង​បាន​បដិសេធ​មិន​ព្រម​ទទួលយក​ថ្នាំ​ការពារ​ពិស​សត្វ ទើប​មានរឿង​អាក្រក់​ដូចនេះ​កើតឡើង ។

សម្ដែង​ខុស​បច្ចេកទេស បានធ្វើឱ្យ​តារាចម្រៀង​ឥណ្ឌូណេស៊ី​ស្លាប់​ទាំង​វេទនា​

​យោងតាម​ព័ត៌មាន​ក្នុងស្រុក daily Merdeka បាន​ឲ្យ​ដឹងថា នៅ​ពាក់កណ្ដាល​នៃ​បទ​ចម្រៀង​ទី ២ នាង Irma Bule ស្រាប់តែ​បាន​ដើរ​ជាន់​កន្ទុយ​ពស់​ទើប​បណ្ដាល​ឲ្យ​ពស់វែក​មួយ​ក្បាល​ដែលជា​ដៃគូ​សម្ដែង​ជាមួយ​នាង​នោះ​ហក់​មក​ខាំ​ចំ​ភ្លៅ​របស់​នាង​តែម្ដង ។ គេ​ឃើញថា​នៅ​នាទី​ទី ៤៥ បន្ទាប់ពី​ត្រូវ​ពស់​ចឹក Irma Bule ចាប់ផ្ដើម​មាន​អាកា​រៈ​ក្អួត និង ប្រកាច់​រហូតដល់​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មួយកន្លែង​ក្បែ​ឆាក​ប្រគុំ​តន្ត្រី​នោះ ៕ (​ប្រភព អេ​ស៊ាន​ខូ​រ៉េ​ស​ស្ប​ន​ឌែ​ន​) កុសល