ល្បី​ពេញ​ហ្វេ​ស​ប៊ុ​ក ពី​រឿង​បញ្ជាក់​ស្នេហ៍​ស្មោះ​របស់​យុវវ័យ​សម័យថ្មី​

6 Videos


​ប្រៀបដូចជា​ការលេង​កំប្លែង​អ៊ីចឹង នៅពេលដែល​គូស្នេហ៍​មួយគូ បង្ហាញ​ពី​ភាពស្មោះត្រង់​ចំពោះ​គ្នា ដោយ​វិធី​មួយ​ដែល​គួរ​ឲ្យ​អស់សំណើច តែ​គួរ​ឲ្យ​សរសើរ​ព្រោះតែ​មិនមែនជា​ការយក​ខ្លួន​ទៅ​បញ្ជាក់ ចិត្ត​ស្មោះ ។​ ​ដូច​ក្នុង​រូបភាព​ដែល​បានបង្ហាញ​នេះ​ស្រាប់ គូស្នេហ៍​មួយគូ​ដ៏​រ៉ូ​មែន​ទិច​នេះ ត្រូវបាន​ខាង​ស្រី​បញ្ជាក់ ចិត្ត​ស្មោះ​ចំពោះ​ខាង​ប្រុស ដោយ​ហិត​ក្លៀក​ខាង​ប្រុស ដោយ​មិន​ខ្វល់​ថា​មាន​អ្វី​ជា​ឧបសគ្គ​ឡើយ។

ល្បី​ពេញ​ហ្វេ​ស​ប៊ុ​ក ពី​រឿង​បញ្ជាក់​ស្នេហ៍​ស្មោះ​របស់​យុវវ័យ​សម័យថ្មី​

ល្បី​ពេញ​ហ្វេ​ស​ប៊ុ​ក ពី​រឿង​បញ្ជាក់​ស្នេហ៍​ស្មោះ​របស់​យុវវ័យ​សម័យថ្មី​

បើតាម​រូប​នៅលើ Instagram ដែល​ត្រូវបាន​បង្ហោះ​ដោយ​លោក Ryan Mizard ជា​សង្សារ លោក​បាន បញ្ជាក់ថា «​បើ​មិត្តស្រី​មិន​ហិត​ក្លៀក​មិត្ត​ប្រុស​ទេ បានន័យថា​ពួកគេ​ទាំងពីរ​គ្រាន់តែ​ជា​មិត្ត​ធម្មតា ប៉ុណ្ណោះ មិនមែនជា​សង្សារ​នឹង​គ្នា​ឡើយ​» ។ ដោយឡែក​ចំពោះ​ខាង​ស្រី​វិញ នាង​ក៏បាន​បញ្ជាក់​ដែរ ថា «​អូន​មិនអាច បាត់បង់ រូប​បង​នោះទេ បើ​បាត់បង់​បង គឺ​ប្រៀង​បាន​ដូចជា​បាត់​ក្លិន​ក្លៀក​ដ៏ ទាក់ទាញ​អ៊ីចឹង​ដែរ​» ។​

ល្បី​ពេញ​ហ្វេ​ស​ប៊ុ​ក ពី​រឿង​បញ្ជាក់​ស្នេហ៍​ស្មោះ​របស់​យុវវ័យ​សម័យថ្មី​

​សូមបញ្ជាក់ថា ក្រោយ​ការ​បង្ហោះ​រូបថត​មួយ​សន្លឹក​របស់​គូស្នេហ៍​ដ៏​រ៉ូ​មែន​ទិច​នេះហើយ វា​បានក្លាយ ជា​ស្ដាយ​ដ៏​ពេញនិយម​ភ្លាមៗ​សម្រាប់​គូស្នេហ៍​ដទៃទៀត ហើយ​គូស្នេហ៍​ទាំងនោះ បានធ្វើ​ការថត និង​បង្ហោះ​បង្អួត​គ្នា​ព្រោងព្រាត​នូវ​ស្ដាយ​ដ៏​ទាក់ទាញ​នេះ ៕ ខេមរា​

​ប្រភព​៖ Dailymail.co.uk