ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​ កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ថ្ងៃ ០៦ មេសា

១) នាយក​រដ្ឋមន្ត្រី​ប្រទេស អ៊ីស្លង់ លោក Sigmundur David Gunnlaugsson ត្រូវ​គេ​រាយការណ៍​ថា​បាន​ចុះចេញ​ពី​តំណែង​ហើយ ក្រោយ​ពី​មាន​ការ​លេច​ធ្លាយ​ឯកសារ​ពន្ធ​របស់​ប្រទេស ប៉ាណាម៉ា ដោយ​លោក​និង​ក្រុម​គ្រួសារ​បាន​លាក់​ទុក​នូវ​លុយ​រាប់​លាន​ដុល្លារ​ ពី​ការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ប្រេង។

 

២) មេធាវី​ក្រុមហ៊ុន​ផ្ទុក​ឯកសារ​របស់ ប៉ាណាម៉ា ដែល​បាន​លេច​ធ្លាយ​ឯកសារ​ដល់​ទៅ​ជាង ១០ លាន​ទំព័រ​នោះ​ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក​ត្រូវ​គេ​លួច​ចូល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ពី​សំណាក់​ក្រុមហ៊ុន​ដទៃ។

 

៣) ព្យុះ​កំណាច Cyclone Zena ដែល​ជា​ព្យុះ​ត្រូពិក​ប្រភេទ​ទី ៣ ដែល​មាន​កម្លាំង​ខ្យល់​បក់​ក្នុង​ល្បឿន ១២០ គីឡូម៉ែត្រ និង​វាយប្រហារ​កោះ Fiji ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង​នៅ​ពេល ២៤ ម៉ោង​ខាង​មុខ​ទៀត​នេះ​ ដោយ​កោះ​មួយ​នេះ​ពលរដ្ឋ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ​បន្ទាប់​ពី​ព្យុះ​ស៊ីក្លូន​បាន​វាយប្រហារ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។

 

៤) ប្រទេស ចិន​បាន​កំពុង​ចាប់​ផ្តើម​ប្រតិបត្តិការ​ នូវ​ ប៉ម​ដែល​មាន​ប្រើប្រាស់​ដោយ​ភ្លើង​ហ្វា​ដើម្បី​ត្រួត​ពិនិត្យ​ផ្នែក​ការ​ហោះហើរ​ហើយ​នៅ​លើ​កោះ​សិប្បនិម្មិត​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​បើ​តាម​បណ្តាញ​សារព័ត៌មាន ស៊ីនហួរ។

 

៥) ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស ស៊ីរី បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​ស៊ីរី ជា​លើក​ទី ២ នៅ​ក្នុង​ខែ​នេះ នៅ​ក្បែរ​ទីក្រុង Aleppo ដែល​ជា​កន្លែង​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង។

 

៦) ប្រទេស​ចិន​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​ ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង ដោយ​ហាម​មិន​ឲ្យ​មាន​ការ​នាំ​ចូល​រ៉ែ​មាស រ៉ែ​កម្រ និង ការ​នាំ​ចេញ​សាំង​យន្តហោះ និង ប្រេង​ឥន្ធនៈ​ ដែល​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​គ្រាប់​រ៉ុកកែត​ ទៅ​កាន់​កូរ៉េខាងជើង​ហើយ ដែល​នេះ​ជា​សេចក្តី​សម្រេច​មួយ​ស្រប​ជាមួយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com