អតិថិជន ៥នាក់ទៀត ឈ្ន iPhone 6s ពីគម្រោងPower(+) ពីក្រុមហ៊ុន Smart

ភ្នំពេញ៖ បន្ទាប់ពីរកឃើញ អ្នកមានសំណាង ភ្ជាប់គម្រោង Power(+) និងឈ្នះរង្វាន់ធំ ពីក្រុមហ៊ុន Smart ចំនួន ៤០នាក់កន្លងទៅ ឥលូវនេះ មានអតិថិជន ៥នាក់បន្ថែមទៀតហើយ ដែលឈ្នះរង្វាន់ទូរស័ព្ធ iPhone 6S ពីគម្រោង Power(+) នេះ ។

លោក សួស នន់(ខេត្ដក្រចេះ) លោក កែវ សុខខុម(ខេត្តតាកែវ) និងលោក ឃៀង សុគន្ធា, ស្រ៊ាង គឹមស្រេន និងកញ្ញា អាន សុភាព ដែលជា អតិថិជន ក្នុងរាជធានីភ្នំពេញ បានក្លាយជា អតិថិជនទី៤១ ដល់ទី៤៥ ដែលឈ្នះរង្វាន់ទូរស័ព្ទ iPhone 6S ពីគម្រោង Power(+) របស់ក្រុមហ៊ុន Smart ដែលទើបចាប់ឆ្នោត កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។

លោក សួស នន់ បានធ្វើដំណើរពី ខេត្តក្រចះ ពោរពេញដោយ ក្តីរីករាយ នៅពេលបុរសវ័យ ៦០ឆ្នាំរូបនេះ មកបើករង្វាន់ទូរស័ព្ទ  ។ លោកលើកឡើងថា ដោយសារទទួលព័ត៌មាន តាមសាច់ញាតិ ដែលបានតាមដាន ទូរទស្សន៏ ទើបលោកទទួល បានដំណឹងដ៏ល្អ អំពីការឈ្នះរង្វាន់ទូរស័ព្ទនេះ ។

ដំណាលគ្នានោះ ដែរលោក កែវ សុខុម មកពីស្រុកបាទី ខេត្តតាកែវ ក៏បានសម្ដែងក្ដីរីករាយ យ៉ាងខ្លាំងផងដែរ ព្រោះលោកកំពុង តែតាមដាន ការចាប់ ឆ្នោតផ្ទាល់តាមទុរទស្សន៏ MYTV ស្រាប់តែលឺគេ ប្រកាសឈ្នោះ លោកថា ឈ្នះរង្វាន់ទូរស័ព្ទ iPhone 6S ដែលធ្វើឲ្យលោក មានជំនឿចិត្ត កាន់តែខ្លាំង ចំពោះការប្រើប្រាស់ គម្រោង Power(+) តែម្ដង ។

គួរបញ្ជាក់ថា គម្រោង Power(+) គឺជាគម្រោងចុងក្រោយ បំផុត ដែល Smart បានណែនាំ ដល់អតិថិជនរបស់ខ្លួន ដើម្បីទទួលបាន នូវទិន្នន័យ ១៥០០MB, ២៥០នាទីសម្រាប់តេ និងលេងប្រព័ន្ធទំនាក់ទំនង សង្គមផ្សេងៗ ។ ពិសេសគឺអតិថិជន ដែលភ្ជាប់គម្រោងនេះ អាចនឹងមានឧិកាសឈ្នះ រង្វាន់ទូរស័ព្ទ iPhone 6S ដែលមានរហូតទៅដល់ ៥០រង្វាន់ឯណោះ ៕

អតិថិជន ៥នាក់ទៀត ឈ្ន iPhone 6s ពីគម្រោងPower(+) ពីក្រុមហ៊ុន Smart