ភ្នំពេញក្រោន លត់វេស្ទើន ៥-០ និងលទ្ធផល ៤ប្រកួតផ្សេងទៀត នៃពាន HS-Cup

ភ្នំពេញ៖ ទីបំផុតក្រុមវេស្ទើនភ្នំពេញ មិនអាចរក្សាភាពខ្លាំងបានឡើយ បន្ទាប់ពីត្រូវបរាជ័យក្រោមថ្វីជើងក្រុមភ្នំពេញក្រោន ៥-០ នៃជំនួបពានរង្វាន់ Hun Sen Cup-2016 ក្នុងពូលC ដែលទើបបញ្ចប់នៅល្ងាចថ្ងៃទី០៦ ខែមេសានេះ នៅលើទឹកដីកីឡដ្ឋានវេស្ទើន ។

កាលពីសប្ដាហ៍មុន ដោយប្រើប្រាស់ធនធានកីឡាករបរទេសលាយនៃជំនួបលីគកំពូលកម្ពុជា ក្រុមវេស្ទើន បានទប់ទល់ស្មើក្រុមភ្នំពេញក្រោន ២-២ ប៉ុន្ដែឥលូវនេះ សម្រាប់ការប្រកួតប្រើធនធានកីឡាករក្នុងស្រុកសុទ្ធ វេស្ទើន មិនទប់ទល់ភ្នំពេញក្រោនបានឡើយ បើទោះបីប្រកួតលើទឹកដីខ្លួនក៏ដោយ ។

សម្រាប់ការប្រកួតនេះ ក្រុមទាំងពីរមិនអាចទម្លាយសំណាញ់ទីគ្នាបានទេ នៅតង់ទី១ ប៉ុន្តែតង់ទីពីរ ភ្នំពេញក្រោនរកបានរហូតដល់ ៥គ្រាប់ឯណោះ ។ ខ្សែការពារ និងប្រធានក្រុមភ្នំពេញក្រោន កីឡាករ កុក បុរីស រកបាន ២គ្រាប់ នៅនាទីទី៤៧ និងនាទី៦២, ពៅ ពន់វុទ្ធី រកបាន១គ្រាប់ នៅនាទី៥៧, ឡេង មករា រកបាន ១គ្រាប់នាទីទី៧៤ និងកីឡាករ អ៊ុក សុធី រកបាន១គ្រាប់នាទីទី៨៨ ។

ចំណែលទ្ធផល ២ប្រកួតទៀត នៅក្នុងពូលC ដែលបញ្ចប់ការប្រកួតដំណាលគ្នានោះ គឺក្រុម CMAC យកឈ្នះក្រុមជម្រើសខេត្តប៉ៃលិន ៦-១ និងក្រុមខេត្តកំពង់ស្ពឺ យកឈ្នះក្រុមជម្រើសខេត្តកំពត ដោយលទ្ធផល ២-១ ។ រីឯ ៣ប្រកួតនៃពូលD វិញ រួមមានក្រុមជម្រើសខេត្តសៀមរាប បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តក្រចេះ ៣-០ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ លត់ក្រុម្ចាស់ផ្ទះខេត្តព្រះវិហារ ៨-០ ខណៈក្រុមណាហ្កាវើល និងក្រុមជម្រើសខេត្តស្វាយរៀង កំពុងប្រកួតនៅលើទីលានពហុកីឡដ្ឋានជាតិ ៕

ភ្នំពេញក្រោន លត់វេស្ទើន ៥-០ និងលទ្ធផល ៤ប្រកួតផ្សេងទៀត នៃពាន HS-Cup

ភ្នំពេញក្រោន លត់វេស្ទើន ៥-០ និងលទ្ធផល ៤ប្រកួតផ្សេងទៀត នៃពាន HS-Cup