នាង Myolie Wu ចង់មានពេលច្រើន នៅជាមួយស្វាមី ព្រោះជួបគ្នាយឺតពេក

ហុងកុង៖ ចំណាយពេលជាច្រើនឆ្នាំ ដើម្បីស្វែងយល់ ពីមនុស្សប្រុស តារាសម្តែង រួបស្រស់នាង Myolie Wu ចុងក្រោយទទួល បានស្វាមីល្អ ដូចបំណង ហើយតារារូបនេះ បាននិយាយថាខ្លួន ចង់ចំណាយពេលឲ្យ ច្រើនបំផុតជាស្វាមី ព្រោះជួបគ្នាហាក់យឺតបន្តិច ។

ព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ ថាតារាសម្តែងរូប ស្រស់វ័យ ៣៦ឆ្នាំនាង Myolie Wu ដែលបានចំណាយ  ពេលនៅក្រេបទឹកឃ្មុំ អស់រយៈពេល៧៥ថ្ងៃ នៅកន្លែងជាច្រើន ជាមួយស្វាមី តារាសម្តែង Philip Lee បាននិយាយថា មុនពេលចាប់ផ្តើម អាជីពជាថ្មី នាងចង់មានពេលឲ្យ ច្រើនដើម្បីសាង អនុស្សាវរីយ៍ល្អៗ ជាមួយសា្វមីព្រោះពួកគេ ជួបគ្នាយឺតពេលបន្តិច ដោយពេលនេះ មានវ័យរាងជ្រេ បន្តិចទៅហើយ ។

ក្នុងរយៈពេល៧៥ថ្ងៃ នៃដំណើរកម្សាន្ត ដ៏ផ្អែមល្ហែម Myolie Wu បានឲ្យដឹងថាអ្នកទាំងពីរ មិនបានមើលទូរស័ព្ទ ទាល់តែសោះលុះត្រា តែវាចាំបាច់ខ្លាំង ណាស់ព្រោះពួកគេ ចង់មានពេលសម្រាក ដ៏ស្ងប់ស្ងាត់មុន នឹងចូលធ្វើការវិញ ។ Myolie ថា “ខ្ញុំសម្រាក បានជាងពីរខែក្រោយ រៀបការរួច និងបានទៅលេង នៅ១២ទីក្រុង ប៉ុន្តែកន្លែងដែល ខ្ញុំចូលចិត្តបំផុតនោះគឺ កោះ Maldives វាជាកន្លែងចុងក្រោយ នៃដំណើរកម្សាន្ត របស់ពួកយើង” ។ Myolie បន្ថែមថានាង ចង់មានកូនក្នុងពេលឆាប់ ៗ ហើយបើមានដំណឹង ល្អនាងនឹងប្រកាស ឲ្យដឹងជាសាធារណៈតែម្តង ៕

នាង Myolie Wu ចង់មានពេលច្រើន នៅជាមួយស្វាមី ព្រោះជួបគ្នាយឺតពេក

នាង Myolie Wu ចង់មានពេលច្រើន នៅជាមួយស្វាមី ព្រោះជួបគ្នាយឺតពេក