សត្រូវបងប្អូនឯង៖ ការផ្គើលបំបាក់មុខ មួយចំពោះ ប្រទេសចិន (វគ្គទី១៨)

...បក្សទាំងពីរដើម្បី « បង្កើនសាមគ្គីភាព រវាងឡាវ-កម្ពុជានិងវៀតណាម កាន់តែរីកចម្រើនឡើង» ផងដែរ ។ ប្រការទាំងនេះគឺជានិមិត្តរូបនៃចេតនារបស់វៀតណាម ដើម្បីបញ្ជាក់ពីការកំណត់ជាអាទិភាពនៃនយោបាយស្និទ្ថវៀតណាមរបស់ឡាវ ។ ប៉ុន្តែ ដូចដែលអ្នកសង្កេតការណ៍ម្នាក់កត់សម្គាល់ក្រោយមកទៀត ពី « ការប្រើប្រាស់ ប្រយោគ«ទំ នាក់ទំនងពិសេស» ដែលអាចត្រូវគេបកស្រាយថាថ ជាការព្រមានមួយចំពោះប្រទេសចិននិង បណ្តាប្រទេសជាមិត្តរបស់ ប៉ុល ពត ។ សារនេះ មានន័យថា ក្រុងហាណូយនឹងមិនបណ្តោយ ឲ្យកម្ពុជាប្រជាធិបតេយ្យឈរក្នុងជួរជាមួយប្រទេសចិនប្រឆាំងនឹងវៀតណាមឡើយ » ។

ក្រុងប៉េកាំងមិនបានធ្វើប្រតិកម្មភ្លាមៗ ចំពោះការប្រកាសជាសាធារណៈពី« ទំនាក់ទំន ងពិសេស » នេះទេ ។ ដោយរបៀបដូចគ្នា ជាច្រើនសប្តាហ៍ក្រោយមក នៅពេលដែលវៀត ណាមប្រារព្ធបុណ្យខួបយ៉ាងគគ្រឹកគគ្រេងក្នុង«ការរំដោះ» ភាគខាងត្បូងប្រទេសចិនបានបង្ហា ញឲ្យឃើញទឹកចិត្តរបស់ខ្លួនចំពោះព្រឹត្តិការណ៍នេះ ដោយនៅស្ងៀមឈឹងតែម្តង ។ ក្នុងទិនានុ ប្បវត្តិប្រជាជន(របស់ចិន) ពុំមានចុះវិចារណកថាសម្តែងអំណរសាទរ ហើយសារលិខិតជូនពរ ក៏ពុំមានផ្ញើទៅឲ្យពួក មេដឹកនាំក្រុងហាណូយដែរ។

ក្រុងភ្នំពេញ ក៏ចៀសវាងមិនធ្វើអត្ថាធិប្បាយជាសាធារណៈដូចគ្នា។ ក៏ប៉ុន្តែការប្រឆាំង របស់ខ្មែរក្រហមចំពោះ “ទំនាក់ទំនងពិសេស” នេះគឺមានប្រាកដណាស់។ ការបង្ហាញឲ្យដឹង មួយអាចឲ្យគេវាស់ជម្រៅរឿងនេះបាន។ ការបង្ហាញនោះ បានត្រូវលាតត្រដាងប្រាប់យើង ដោយអតីតព្រះប្រមុខរដ្ឋកម្ពុជា ដែលពេលនោះជា មេដឹកនាំរណសិរ្សរួបរួមជាតិកម្ពុជា គឺសម្តេចព្រះ នរោត្តម សីហនុ។

នៅក្នុងជំពូកមួយ នៃសៀវភៅក្បាលទីបី ស្តីពីកម្រងអនុស្សាវរីយ៍ របស់ព្រះអង្គដែលមានចំណងជើងថា “ការខាំមាត់សង្កត់ចិត្ត នឹងការមើលងាយហួសហេតុ” សម្តេចបានទ្រង់លិខិតថា នៅពេលព្រះអង្គយាងទៅ ក្រុងហាណូយ ជាមួយ ខៀវ សំផន នៅខែកញ្ញា ឆ្នាំ១៩៧៥ ក្នុងឱកាសបុណ្យខួបកំណើតលើកទី៣០ របស់វៀតណាមខាងជើង មេដឹក នាំកម្ពុជាទាំងពីរ បានចូលជួបរដ្ឋមន្ត្រីទី១ ផាំ វ៉ាន់ដុង ដែលជាអ្នកអញ្ជើញឲ្យចូលរួមបរិភោគ “អាហារពេលល្ងាច ជាលក្ខណៈ គ្រួសារមួយ” ជាមួយពួកមេដឹកនាំវៀតណាមខាងជើង បណ្តាសមាជិកនៃរដ្ឋាភិបាល បដិវត្តន៍បណ្តោះអាសន្ន   វៀតកុង និងពួកមេដឹកនាំឡាវដែលស្នាក់ នៅក្រុងហាណូយមួយរយៈខ្លី។

ដោយធ្វើឲ្យសម្តេច ងឿងឆ្ងល់ និងស្រឡាំងកាំង សំផន បាន “បដិសេធយ៉ាងសោះកក្រោះ នូវការអញ្ជើញនេះ ដោយបញ្ជាក់ថា កម្ពុជាចូលចិត្តបរិភោគ អាហារពេលល្ងាច ជាឧភតោភាគីមួយជាង”។  ក្រោយមក សំផន បានពន្យល់ប្រាប់សម្តេចថា “យើងត្រូវតែចៀសវាង ជានិច្ចកុំឲ្យធ្លាក់ចូលក្នុងអន្ទាក់នេះ។ វៀណាមចង់ត្រួតត្រាប្រទេស កម្ពុជារបស់យើងដោយរួមបញ្ចូល នៅក្នុងសហព័ទ្ធឥណ្ឌូចិនរបស់គេ”។ សំផន បានអះអាង ថា គំនិតតែមួយគត់ ក្នុងការបិរភោគបាយល្ងាចមួយបែបនោះ គឺជាគំនិតប្រកប ដោយគ្រោះថ្នាក់ ខ្លាំងណាស់។

ស្រមោលសហព័ន្ធឥណ្ឌូចិន ដែលបក្សកុម្មុយនីស្តឥណ្ឌូចិន ចាប់ផ្តើមចាក់គ្រឹះក្នុងទស វត្សរ៍៣០ នៅតែធ្វើឲ្យខ្មែរគិតមមៃពីរឿងនោះ រៀងរហូតមក។ ដោយនិយាយ សម្រាប់បុណ្យ ខួបលើកទី១ នៃ “ការរំដោះ” ប្រទេសកម្ពុជា នៅថ្ងៃទី ១៧ មេសា អៀង សារី បានដៅទៅរកអ្វី ដែលគេហៅថា “ទំនាក់ទំនងពិសេស” នោះច្បាស់ណាស់ នៅពេលដែលគាត់ប្រកាសថា “ប្រជាជនយើង នឹងមិនអនុញ្ញាតឲ្យបណ្តាប្រទេស ក្រៅបំផ្លាញឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាឡើយ”។

គាត់បានប្រើពាក្យ បញ្ឆិតបញ្ឆៀង មួយអំពីវត្តមាន កងទ័ពវៀតណាម នៅប្រទេសឡាវ ដែលអាចឲ្យគេយល់ធ្លុះថា “ការការពារប្រទេសមួយ ត្រូវតែជាស្នាដៃ របស់ប្រជាជន ខ្លួនទាំងស្រុង” ។ បើទុកជាមានការរិះគន់ មិនចេញមុខទាំងនេះ ដែលបញ្ចេញ នៅចំពោះមុខឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំនៅក្រុងភ្នំពេញ គឺលោក ផាំ វ៉ានបា ក៏ដោយ ក៏កម្ពុជាបានទទួលយលព្រមធ្វើ កិច្ចប្រជុំកំពូលមួយ តាមការឲ្យយោបល់របស់ វៀតណាមនៅខែមិថុនាដែរ។

ដោយនៅតែមិន ទាន់ទោរទន់ចំពោះបញ្ហាផ្សេងៗ ផ្នែកនយោបាយ កម្ពុជាប្រជាធិបតេយ្យ បានខំប្រឹងប្រែងស្នើ ឲ្យមានកិច្ចប្រជុំចរចាមួយ ស្តីពីបញ្ហាព្រំដែនជានិច្ច។ តាមពិតសម្រាប់ក្រុងភ្នំពេញ គឺប្រការនេះឯង ដែលជាការសាកល្បងដាច់ខាត ដើម្បីឲ្យដឹងពីឆន្ទៈរបស់ក្រុងហាណូយ ហើយតាមដំណើរ ហេតុនេះ គឺជាអាទិភាពដែល មិនអាចចៀសវាងបាននៅក្នុងការប្រជុំកំពុល។ នៅថ្ងៃទី៤ ខែឧសភា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ផាន់ហៀន បានមកដល់ក្រុង ភ្នំពេញ។

កម្មវិធីរបស់គាត់ គឺកិច្ចចរចាពីរសប្តាហ៍ ស្តីពីជម្លោះទឹកដី។ ការជួបពិភាក្សា បានពើបប្រទះ នឹងភាពស្មុគស្មាញភ្លាមដោយសារចេតនារបស់វៀតណាម ដែលសំអាង លើផែនទីផ្សេងៗ របស់បារាំង មានកាលបរិច្ឆេទ តាំងពីមុនឆ្នាំ១៩៥៤ ម្ល៉េះ ដើម្បីកំណត់ព្រំដែន រវាងប្រទេសទាំងពីរ។ ចំណែកខាងកម្ពុជាវិញ ដោយយល់ព្រមយក ផែនទីទាំងនេះ ធ្វើជាមូល  ដ្ឋានសម្រាប់ ការពិភាក្សា បានទាមទារសិទ្ធិអំណាច កែប្រែគំនូសបន្ទាត់ព្រំដែនដែរ បើសិនជាត្រូវធ្វើ។

ដូចដែល អៀង សារី បានបកស្រាយរឿងនេះ ក្រោយមកថា “ផែនទីរបស់បារាំង មានលក្ខណៈអំណោយផល បំផុតចំពោះវៀតណាម នៅពេលដែលផែនទីនេះ ត្រូវបាន រៀបចំឡើង ពីព្រោះកូសាំងស៊ីន ជាអាណានិគមមួយ របស់បារាំង។ បើសិនជាយើងត្រូវបង្ខំទទួលយកផែនទីនេះ សម្រាប់កំណត់ព្រំដែនដីគោក នោះវៀតណាម ប្រហែល ជាទទួលស្គាល់ព្រំដែនសមុទ្រដែល កំណត់ដោយពួបារាំងជាថ្នូរវិញមិនខាន”។ និយាយឲ្យមែនទែនទៅ វាពុំមានបញ្ហាស្តីពីព្រំដែនសមុទ្រដែលគូសដោយពួកបារាំងឡើយ។

នៅឆ្នាំ១៩៣៩ ខ្សែបន្ទាត់ប្រេវិយេ គឺយកតាមឈ្មោះលោក ហ្ស៊ុលប្រេវីយេ ជាអគ្គទេសាភិបាល ប្រចាំឥណ្ឌូចិន ដែលត្រូវបានគូសឡើង សម្រាប់កំណត់ ព្រំដែនយុត្តាធិការ ផ្នែករដ្ឋបាល និងប៉ូលិសរៀងខ្លួន របស់កូសាំងស៊ីន និងកម្ពុជាទៅលើកោះនានា ក្នុងលំហសមុទ្រប៉ុណ្ណោះ។ (យុត្តាធិការ គឺសិទ្ធិត្រួតពិនិត្យក្នុងការវិនិច្ឆ័យ និងផ្តល់យុត្តិធម៌ លើទឹកដីដែលរដ្ឋ អំណាចកាន់កាប់)។ នៅលើផែនទី ខ្សែបន្ទាត់នេះ បានគូសចេញពីព្រំដែនឆ្នេរសមុទ្រ...(នៅមានត)

សត្រូវបងប្អូនឯង៖ ការផ្គើលបំបាក់មុខ មួយចំពោះ ប្រទេសចិន (វគ្គទី១៨)

សត្រូវបងប្អូនឯង៖ ការផ្គើលបំបាក់មុខ មួយចំពោះ ប្រទេសចិន (វគ្គទី១៨)