មូលនិធិ ២៥៛ វី​តា​ល់​ បន្ត​ជួយ​តី​តី​ទៅ​ព្យាបាល​បន្ត​ នៅ​ប្រទេស​ថៃ​

មូលនិធិ ២៥៛ វី​តា​ល់​ បន្ត​ជួយ​តី​តី​ទៅ​ព្យាបាល​បន្ត​ នៅ​ប្រទេស​ថៃ​



​ភ្នំពេញ ៖ មូលនិធិ ២៥៛ វី​តា​ល់ ដឹកនាំ​ដោយ​លោកជំទាវ អគ្គ​នាយិកា ជឹ​ង សុគន្ធា​វី នឹង​បន្ត​ផ្តល់​ការ​ឧបត្ថម្ភ​ទាំងស្រុង​ដល់​ក្មួយ​ស្រី តី​តី សម្រាប់​បន្ត​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ផ្នែក​ខួរក្បាល​ល្បីឈ្មោះ​នៅ​ប្រទេស​ថៃ បន្ទាប់ពី​ការ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ដូចជា​មិនសូវ​ផ្តល់​ផល​វិជ្ជមាន​ដល់​ស្ថាន​ភាព​ជំងឺ​របស់​តី​តី ​ដោយ​គ្រូពេទ្យ​អះ​អាង​ថា ជំងឺ​តី​តី គឺ​ពាក់ព័ន្ធ​ខ្លាំង​ទៅ​នឹង​ប្រពន្ធ​ខួរក្បាល​ដ៏​ស៊ាំ​ញ៉ាំ​ពិបាក​ព្យាបាល​ឲ្យ​មាន​ស្ថានភាព​ប្រសើរ​ឡើង​។

​បន្ទាប់ពី សួរសុខទុក្ខ​ក្មួយ តី​តី ផ្ទាល់​នៅ​គេហដ្ឋាន​របស់​ លោក គុជ ប៊ុណ្ណា​រ៉ា នៅ​ម្តុំ​ទឹកថ្លា ជាមួយ​បុគ្គ​លិក​វី​តា​ល់ បងស្រី សុគន្ធាវី ក៏​សម្រេចចិត្ត​ភ្លាមៗ ឲ្យ​បញ្ជូន​តី​តី ទៅ​ព្យាបាល បន្ត​ទៀត​នៅ​ប្រទេស​ថៃ គោលបំណង ​រួម​ទាំង​ក្រុមហ៊ុន វី​តា​ល់ និង​ឪពុក​គេ គឺ​ចង់​ឃើញ​តី​តី ទទួល​បាន​ការ​ព្យាបាល​បាន​កា​ន់​តែ​ល្អ​។​

ការ​ទំនុកបម្រុង​ការ​ព្យាបាល​បន្ត​នៅ​ប្រទេស​ថៃ​នេះ នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​បើសិនជា​គ្មាន​មូលនិធិ​២៥៛ របស់​វី​តា​ល់ ដែល​ការចូលរួម​ទាំងស្រុង​នៃ​មូលនិធិ​នេះ​គឺ​បាន មកពី​ការចូលរួម​របស់​អតិថិជន វី​តា​ល់ ទាំងឡាយ ដែល​បាន​គាំទ្រ​វី​តា​ល់​យ៉ាង​ខ្លាំង​កន្លងមក និង​បាន​ធ្វើ​ឲ្យ​មូលនិធិ វី​តា​ល់​រីក​ធំ​អាច​មាន​លទ្ធភាព​ក្នុង​ការ​ជួយ​ដល់ តី​តី និង​ លោក គុជ ប៊ុណ្ណា​រ៉ា ក្នុង​ការ​បញ្ជូន​កូនស្រី បន្ត​ការ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស ដែល​នេះ​ជា​បំណង​ធំ​បំផុត​សម្រាប់​ជីវិត​របស់​គាត់​។

កំឡុង​ពេលនេះ ក្រុម​គ្រួសារ តី​តី កំពុងតែ​រត់ការ​ធ្វើ​លិខិត​ឆ្លងដែន​បន្ទាន់ ដោយមាន​គម្រោង​នឹង​ចេ​ញ​ទៅ​ប្រទេស​ថៃ​នៅ​ពាក់​កណ្ដាលខែ បួន​នេះ​ ដោយ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​សំណាក់​អគ្គ​នាយិ​កា និង​ក្រុមការងារ វី​តា​ល់ លោក គុជ ប៊ុណ្ណា​រ៉ា​ បាន​បង្ហាញ​ជា​សារ​ដឹងគុណ​មួយ​សម្រាប់​វី​តា​ល់​ក្នុង​គណនី​យ​ហ្វេ​ស​ប៊ុក​របស់​គាត់ ដោយមាន​សេចក្តី​ថា​ «​ដូចដែល​បានដឹង​រួច​មក​ហើយ​ថា លោកជំទាវ ជឹ​ង សុគន្ធា​វី ដែល​ជា​ក្រុមប្រឹក្សាភិបាល និង​ជា​នាយិកា​ប្រតិបត្តិ របស់​ក្រុមហ៊ុន NVC Corporation (Vital) លោកជំទាវ​បាន​ចំណាយ​ទាំងស្រុង​ទៅលើ​ថ្លៃ​ព្យាបាល និង​លើ​ការចាយវាយ​ទាំងអស់ រួច​មក​ហើយ​នៅ​ឯ​ប្រទេស​វៀតណាម។ ហើយក៏​មិន​ចង់​ឈប់​ត្រឹមនេះ លោកជំទាវ​នឹង​បញ្ជូន តី​តី ទៅ​ព្យា​បាល​បន្ត​ទៀត​នៅ​ឯ​ប្រទេស​ថៃ​ម្តង ប្រហែលជា​ប៉ុន្មាន​អាទិត្យ​ខាងមុខនេះ។​ ខ្ញុំបាទ​សូម​អរគុណ និង​ដឹងគុណ​ចំពោះ​លោកជំទាវ សូម​ឲ្យ​ទេវតា​តាម​ជួយ​ថែរក្សា​ក្រុម​គ្រួសារ​លោកជំទាវ​ឲ្យ​ជៀស​ផុត​ពី​គ្រោះ​កាច​ចង្រៃ​ទាំងពួង គ្រប់ពេលវេលា​។​

ចំពោះ​ដំណើរការ​ព្យាបាល​នៅ​ប្រទេស​ថៃ មាន​ស្ថានភាព​ល្អ​ប្រសើរ​យ៉ាងណា វី​តា​ល់ នឹង​ផ្តល់​ដំណឹង​បន្ត​ដល់​សប្បុរសជន​ទាំងអស់​បន្ត​ទៀត​៕

មូលនិធិ ២៥៛ វី​តា​ល់​ បន្ត​ជួយ​តី​តី​ទៅ​ព្យាបាល​បន្ត​ នៅ​ប្រទេស​ថៃ​

មូលនិធិ ២៥៛ វី​តា​ល់​ បន្ត​ជួយ​តី​តី​ទៅ​ព្យាបាល​បន្ត​ នៅ​ប្រទេស​ថៃ​

មូលនិធិ ២៥៛ វី​តា​ល់​ បន្ត​ជួយ​តី​តី​ទៅ​ព្យាបាល​បន្ត​ នៅ​ប្រទេស​ថៃ​