ប្រទះឃើញ​សព​បុរស​ជា​កម្មករ​មកពី​ថៃ​ម្នាក់​ចង.ក​ ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​

ប្រទះឃើញ​សព​បុរស​ជា​កម្មករ​មកពី​ថៃ​ម្នាក់​ចង.ក​ ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​



សៀមរាប ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​ជា​កម្មករ​មកពី​ប្រទេស​ថៃ​ បាន​ចង.ក​ ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​នឹង​ដើមឈើ​ក្បែរ​ហាង​ស៊ុប​ឆ្លាម ​ហើយ​បាន​ត្រូវ​ពលរដ្ឋ​ដើរ​ហាត់​ប្រាណ​ប្រទះឃើញ ​រួច​រាយការណ៍​មក​សមត្ថកិច្ច។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​៦ ​ខែ​មេសា​ឆ្នាំ​២០១៦ ​ត្រង់​ចំណុច​ខាងលិច​រង្វង់​មូល​អង្គរ​ឃ្យូ​ង ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។

លោក​អនុសេនីយ៍ឯក ​ញឹក សុផល នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្លក្រាម​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​ និង​ធ្វើ​កោសលវិច័យ​នៅ​លើ​ខ្លួន​សាកសព មាន​លិខិតឆ្លងដែន​លិខិត​សម្គាល់​ខ្លួន ជា​អក្សរ​ថៃ​ ដែល​អាច​បញ្ជាក់​បាន​ថា​ គាត់​ជា​កម្មករ​មកពី​ប្រទេស​ថៃ។ ប៉ុន្តែ​ក៏​មាន​លិខិត​មួយទៀត ​គឺ​បញ្ជាក់​ឈ្មោះ​ និង​ស្រុកកំណើត​ដោយ​បុរស​នេះ​មានឈ្មោះ​ ហេ មី អាយុ​៤៤​ឆ្នាំ មាន​ស្រុក​កំណើត​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។

ប្រភព​បញ្ជាក់​ថា ​ដោយសារតែ​ពុំ​មាន​នរណា​ម្នាក់​ស្គាល់​សាកសព​ខាងលើ​ សមត្ថកិច្ច​សម្រេច​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​ព្រះឥន្ទ​កោសីយ៍​(​វត្ត​លើ​) ​ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​
ប្រទះឃើញ​សព​បុរស​ជា​កម្មករ​មកពី​ថៃ​ម្នាក់​ចង.ក​ ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​
ប្រទះឃើញ​សព​បុរស​ជា​កម្មករ​មកពី​ថៃ​ម្នាក់​ចង.ក​ ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​