ទើប​លក់​ម្រេច​បាន​ថ្មីៗ​ ត្រូវ​ក្រុម​ចោរ​បាញ់​ប្លន់​ ស្លាប់​ម្នាក់ យកប្រាក់អស់២លានរៀល ​

ទើប​លក់​ម្រេច​បាន​ថ្មីៗ​ ត្រូវ​ក្រុម​ចោរ​បាញ់​ប្លន់​ ស្លាប់​ម្នាក់ យកប្រាក់អស់២លានរៀល ​



​ក្រចេះ ​៖ ពលរដ្ឋ​ស្រុក​ស្នួល​មួយ​គ្រួសារ​ទើប​នឹង​លក់​ម្រេច​បាន​លុយ​ថ្មីៗ ត្រូវ​បាន​ក្រុម​ចោរប្លន់​បាញ់​ស្លាប់​ម្នាក់​ និង​យក​លុយ​អស់​ចំនួន​២​លាន​រៀល​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃទី​០៥ ខែ​មេ​សា ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​ខ្មោះ ស្ថិត​ក្នុង​ភូមិ​មាក់​កណ្ដាល ឃុំ​ស្រែ​ចាម ស្រុក​ស្នួល ខេត្តក្រចេះ។​
ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង​១​ដើម និង​កាំបិត​ផ្គាក់​១​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ប្លន់​ទៅ​លើ​ផ្ទះ​ជនរងគ្រោះ ឈ្មោះ សឿន សា​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ចំណុច​ខាងលើ ​និង​បាញ់​ទៅលើ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ចំនួន​មួយ​គ្រាប់ បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់ ​ខណៈ​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្នួល។​

ប្រភព​បន្ត​ថា នៅក្នុង​សកម្មភាព​នោះ​ដែរ​ បន្ទាប់ពី​បាន​បាញ់​ទៅលើ​បុរស​ជា​ប្ដី​រួចមក ក្រុម​ចោរ​ក៏​បាន​ភ្ជង់​សមាជិក​គ្រួសារ ​និង​បាន​យក​លុយ​អស់​ចំនួន​២​លាន​រៀល ​ដែល​គ្រួសារ​មួយ​នេះ​ទើប​នឹង​លក់​ម្រេច​បាន​លុយ​ថ្មីៗ រួច​ក៏​គេចខ្លួន​ទៅ​បាត់។​

លោក​ ចាន់ សុខ​គីម អធិការ​នគរបាល​ស្រុក​ស្នួល មិនអាច​បញ្ជាក់​លំអិត​ជុំវិញ​ករណីនេះ​នៅឡើយ ដោយសារ​កម្លាំង​របស់​បាន​និង​កំពុង​ជាប់រវល់ និង​កំពុង​ស្រាវជ្រាវ​កំណត់​មុខ​សញ្ញា។​

គួរ​បញ្ជាក់​ថា មួយ​រយៈ​កាល​ចុងក្រោយ​នេះ​ ចំពោះ​ករណី​ប្លន់​នៅ​ស្រុក​ស្នួល​គឺ​បាន​កើត​ឡើងជា​បន្ត​ប​ន្ទាប់ ហើយ​នេះ​ជា​លើក​ទី​៣​ហើយ​ ក្នុងករណី​ប្លន់​ប្រដាប់​អាវុធ ពិសេស​គឺ​លើក​នេះ​បាន​កើតឡើង​នៅ​ក្នុង​ភូមិសាស្ត្រ​ដដែល គឺ​នៅ​ជាប់​គ្នា​ទៅ​នឹង​ករណី​លើក​ទី​១​ ដែល​មាន​ការ​បាញ់​តដៃ​គ្នា​ ជាមួយនឹង​ស​មត្ថកិច្ច។​

​ពលរដ្ឋ​នៅ​តំបន់​នោះ​ហាក់​មាន​ការ​ភ័យខ្លាច​ក្នុង​ការ​​ធ្វើដំណើរ​ឆ្លងកាត់​នៅក្នុង​ភូមិសាស្ត្រ​ខាង​លើ​នេះ ពីព្រោះ​ក្រៅពី​ប្លន់​ថៅកែ​ដំឡូង​មី​កាលពីមុន រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក៏​មាន​ករណី​ប្លន់​ម៉ូតូ​ប្រើ​កាំ​បិ​ត​ចាក់​បង្ក​ឲ្យ​ម្ចាស់​ម៉ូតូ​រង​របួស​ធ្ងន់ ហើយ​ជាក់ស្តែង​ករណី​លើក​នេះ​ក៏​បាន​ឈាន​ដល់​ការ​បាញ់​បណ្ដា​ល​ឲ្យ​ស្លាប់​ម្នាក់ រហូត​មក​ពេលនេះ​នៅ​មិនទាន់​កំណាត់​មុខសញ្ញា ​ឬ​ចាប់​ឃាត់ខ្លួន​បាន​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​នៅ​បន្ត​ការស្រាវជ្រាវ​កំណត់​មុខ​សញ្ញា៕

ទើប​លក់​ម្រេច​បាន​ថ្មីៗ​ ត្រូវ​ក្រុម​ចោរ​បាញ់​ប្លន់​ ស្លាប់​ម្នាក់ យកប្រាក់អស់២លានរៀល ​

ទើប​លក់​ម្រេច​បាន​ថ្មីៗ​ ត្រូវ​ក្រុម​ចោរ​បាញ់​ប្លន់​ ស្លាប់​ម្នាក់ យកប្រាក់អស់២លានរៀល ​