ឆ្លង​ចរន្ត​អគ្គិសនី ឆេះ​ផ្ទះល្វែង​នៅ​ខាងជើង​ផ្សារ​សំណង់​១២

ឆ្លង​ចរន្ត​អគ្គិសនី ឆេះ​ផ្ទះល្វែង​នៅ​ខាងជើង​ផ្សារ​សំណង់​១២



ភ្នំពេញ ​៖ ផ្ទះ​១​ល្វែង​ ស្ថិត​នៅ​ខាងជើង​ផ្សារ​សំណង់​១២​ គឺ​ផ្ទះ​លេខ​៧F ផ្លូវ​២៦៥ ភូមិ​១៣ ក្រុម​៣៦ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​ចុះ​មក​អន្តរាគមន៍ កាលពី​ម៉ោង​១០​និង​២០​នាទី ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៦។

សាក្សី​នៅ​ជុំវិញ​បាន​ប្រាប់​ថា​ ផ្ទះ​កើតហេតុ​ខាងលើ ​មាន​ផ្សែង​ហ៊ុយ​ចេញពី​ជាន់​ទី​១ ​ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ខណ្ឌ​ទួលគោក​ចុះ​មក​អន្តរាគមន៍​ជួយ​ពន្លត់​ទាន់​ពេលវេលា ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​។

ក្នុង​ការ​ពន្លត់​អគ្គិភ័យ​នេះ លោក ប៉ាង លីដា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ទួលគោក​បញ្ជូន​កម្លាំង​ប្រជា​ការពារ​មក​រួម​សហការ​ជាមួយ​មន្ត្រី​នគរបាល ​និង​ឡានទឹក​ផង​ដែរ​ ដើម្បី​សម្រួល​ចរាចរណ៍​។​

នគរបាល​បាន​បញ្ជាក់​ថា​ ករណី​អគ្គិភ័យ​ខាងលើ ​គឺ​បណ្តាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី​ ដោយ​ម្ចាស់​ជាន់​ទី​១​ទៅ​ធ្វើ​ការ​ ហើយ​មាន​ម្ចាស់​ជាន់​ក្រោម​ចាក់សោ​ បើកទ្វារ​ឲ្យ​ខាង​កម្លាំង​ជំនាញ​ចូល​ឡើង​ទៅ​បាញ់​ទឹក​ពន្លត់ភ្លើង​ឆេះ​នេះ​អស់​រយៈពេល​៤៥​នាទី​។ ​ម្ចាស់ផ្ទះ​ឈ្មោះ ចាប សុជាតិ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ជា​មន្ត្រីរាជការ។ ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​មិនទាន់​ដឹង​ទំហំ​នៃ​ការ​ខូចខាត​នៅឡើយ​ទេ​៕ឆ្លង​ចរន្ត​អគ្គិសនី ឆេះ​ផ្ទះល្វែង​នៅ​ខាងជើង​ផ្សារ​សំណង់​១២

ឆ្លង​ចរន្ត​អគ្គិសនី ឆេះ​ផ្ទះល្វែង​នៅ​ខាងជើង​ផ្សារ​សំណង់​១២
ឆ្លង​ចរន្ត​អគ្គិសនី ឆេះ​ផ្ទះល្វែង​នៅ​ខាងជើង​ផ្សារ​សំណង់​១២

ឆ្លង​ចរន្ត​អគ្គិសនី ឆេះ​ផ្ទះល្វែង​នៅ​ខាងជើង​ផ្សារ​សំណង់​១២