ក្រុមហ៊ុន​កសិកម្ម​ក្នុង​ស្រុក​មួយ​ ចាប់ផ្ដើម​ច្រូតកាត់​ស្រូវ​ពូជ​សម្រាប់​ត្រៀម​សាបព្រោះ​ជំហាន​ទី​២

ក្រុមហ៊ុន​កសិកម្ម​ក្នុង​ស្រុក​មួយ​ ចាប់ផ្ដើម​ច្រូតកាត់​ស្រូវ​ពូជ​សម្រាប់​ត្រៀម​សាបព្រោះ​ជំហាន​ទី​២

ភ្នំពេញ​ ៖ ​តំណាង​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍​កសិកម្ម បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចាប់ផ្ដើម​ច្រូតកាត់​ពូជ​​ស្រូវ​សែន​ក្រអូប​ លើ​ផ្ទៃដី​ជាង​៦០​ហិកតា​ ដើម្បី​ទុក​សាប​ព្រោះ​ជំហាន​ទី​២​ជា​បន្ត​ កាលពី​ថ្ងៃ​ទី​៦​ ខែ​មេសា ​ក្នុង​រដូវប្រាំង ​ឆ្នាំ​២០១៦​នេះ និង​ទុក​ចែក​ជូន​សម្រាប់​ប្រជាពលរដ្ឋ​ ដែល​ត្រូវ​ការ​ពូជស្រូវ​ផង​ដែរ។

លោក​តាំង សុខ​ឃី ជំនួយការ​លោក​ឧកញ៉ា​ឌី ប៉ូ អគ្គនាយក​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍ បាន លើកឡើង​ក្នុង​រដូវ​កាល​ចុះ​ច្រូតកាត់​ស្រូវពូជ​សែន​ក្រអូប ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​កសិកម្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៦ នេះ​ថា នៅ​ក្រោយ​ការ​ប្រមូល​ផល​ស្រូវ រដូវប្រាំង ​ជា​ប្រភេទ​ស្រូវ​ក្រអូប​ធម្មជាតិ​គ្មាន​ជាតិគីមី លើ​ផ្ទៃដី​ជិត​១​ពាន់​ហិកតា​ជំហាន​ទី​១​ដោយ ទទួល​បាន​ជោគជ័យ​មក​ ក្រុមហ៊ុន​គ្រោង​បន្ត​សាប​ព្រោះ​សម្រាប់​ជំហាន​ទី​២​ជា​បន្ត នៅលើ​ផ្ទៃដី​ទំហំ ដដែល ដើម្បី​ឲ្យ​ទាន់​មុន​ពេល​ដែល​ភ្លៀង​ចាប់​ធ្លាក់ នៅ​ក្នុង​រដូវវស្សា​ឆ្នាំនេះ។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ជំរុញ​ឲ្យ​ជំហាន​ទី​២​នេះ ​ទទួល​បាន​ជោគជ័យ​ដូច​ជំហាន ទី​១​ដែរ​នោះ ក្រុមហ៊ុន​កំពុង​មមាញឹក​ចាប់ផ្តើម​ច្រូតកាត់​ពូជស្រូវ​សែន​ក្រអូប​លើ​ផ្ទៃដី​៤០​ហិកតា នៅ ក្នុង​គម្រោង​៦០​ហិកតា​ជា​បន្ត​ទៀត ​ដើម្បី​បន្សុទ្ធ​យក​ពូជ​នេះ​ទៅ​សាប​ព្រោះ​នៅក្នុង​ជំហាន​ទី​២ នា​រដូវ ប្រាំង​ឆ្នាំ​២០១៦​នេះ​ផង​ដែរ។

សម្រាប់​ការអនុវត្ត​​​ជំហាន​ទី​២​នេះ លោក​តាំង សុខ​ឃី​ បាន​លើក​ឡើង​ថា ទោះបី​នៅ​ឆ្នាំនេះ ទឹក​ទន្លេ​តូច​ បឹងបួ​មួយ​ចំនួន​គ្មាន​ទឹក ​ដែល​ធ្វើ​ឲ្យ​ប្រជា​កសិកម្ម​ជួប​នឹង​បញ្ហា​កង្វះ​ទឹក តែ​ក្នុង​នោះ ក្រុមហ៊ុន​កសិកម្ម​របស់​លោក ក៏​ជួប​នឹង​បញ្ហា​នេះ​ដូចគ្នា​ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ត្រៀមលក្ខណៈ​រៀបចំ ប្រព័ន្ធ​ធារាសាស្ត្រ​រួចជាស្រេច ដោយ​បាន​បូម​ទឹក​ទាំង​ថ្ងៃ​ទាំង​យប់ ស្តុក​ទឹក​ក្នុង​អាង​ទំហំ​១៤០​ហិកតា អាច​ស្រោចស្រព​ដំណាំ​ស្រូវ​២​ដង​នា​រដូវប្រាំង​នេះ ​ ក្នុង​នោះ​មិន​ត្រឹមតែ​ប្រើប្រាស់​នៅ​ក្នុង​កសិដ្ឋាន ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​ផ្តល់​ជូន​ប្រជាកសិករ ដែល​នៅ​ក្បែរ​តំបន់​កសិកម្ម​នេះ​រាប់​រយ​ហិកតា​ទៀត ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​ទទួលបាន​ផល​ស្រូវ សម្រាប់​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ​របស់​គាត់​ផងដែរ ។​

ទាក់ទិន​ការអភិវឌ្ឍន៍​ដំណាំ​ស្រូវ​នេះ លោក​តាំង សុខ​ឃី បាន​លើក​ឡើង​ថា ​ដើម្បី​ជួយ​លើកតម្កើង លើ​វិស័យ​កសិកម្ម និង​ដើម្បី​ជួយ​ជំរុញ​ដល់​ការ​នាំ​ស្រូវ​អង្ករ​ចេញ ក្រុមហ៊ុន​របស់​លោក​ជា​ផ្នែក​មួយ ដើម្បី​ជួយ​អភិវឌ្ឍន៍​ក្នុង​វិស័យ​កសិកម្ម​ផង​ដែរ ធ្វើ​យ៉ាង​ណា​ជំរុញ​បន្ត​អភិវឌ្ឍន៍​ដំណាំ​ស្រូវ​ក្រអូប ធម្មជាតិ ដែល​ជា​ប្រភេទ​ស្រូវ​ទទួល​បាន​ទិន្នផល​ខ្ពស់ ឲ្យ​បាន​នាំ​ចេញទៅ​ក្រៅ​ប្រទេស​តាម​គោល​នយោបាយ ​ជំរុញ​ការ​នាំចេញ​ស្រូវ​ឲ្យ​បាន​១​លាន​តោន របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្ដេច អគ្គ​មហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ៕