ក្រុមហ៊ុន​ម៉ា​យ​វីន​ដូ​ បង្កើន​ទុន​ដល់​៣​លាន​ដុល្លារ ​នាំចូល​ប្រព័ន្ធ​គ្រោងទ្វារ​បង្អួច​ឈើ​ទំនើប​មកកាន់​ទីផ្សារ​កម្ពុជា​

ក្រុមហ៊ុន​ម៉ា​យ​វីន​ដូ​ បង្កើន​ទុន​ដល់​៣​លាន​ដុល្លារ ​នាំចូល​ប្រព័ន្ធ​គ្រោងទ្វារ​បង្អួច​ឈើ​ទំនើប​មកកាន់​ទីផ្សារ​កម្ពុជា​



ភ្នំពេញ ៖ ក្រុមហ៊ុន​ម៉ា​យ​វីន​ដូ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ដំឡើង​គ្រោងទ្វារ​បង្អួច​ប្រភេទ​UPVC នាំ​ចូល​ពី​ប្រទេស​អាល្លឺម៉ង់​នឹង​បង្កើន​ទុន​ដល់​ទៅ​៣​លាន​ដុល្លា​អាមេរិក ​ដើម្បី​នាំចូល​ផលិតផល​ថ្មី​មួយ​ទៀត​ជា​ប្រព័ន្ធ​ឈើ​មាន​ទ្វារ​បង្អួច​ឈើ​ និង​សោ​គន្លឹះ​មានគុណ​ភាពល្អ​ ដែល​ត្រៀម​នឹង​ចេញ​លក់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៦​នេះ​។​
​ ​
លោក​ រ៉ឺ​ន​ រដ្ឋា ​អគ្គ​នាយ​ក្រុមហ៊ុន​ម៉ា​យ​វីន​ដូ​ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​ក្រុម​ហ៊ុន​ម៉ា​យ​វីន​ដូ​ថ្មី​ នៅ​តាម​បណ្តោយ​ផ្លូវ​២៧១​ម្តុំ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​កាលពី​ថ្ងៃទី​០៦ ​ខែមេសា​ ថា​ក្រុមហ៊ុន​ម៉ា​យ​វីន​ដូ ​បាន​បង្កើត​ឡើង​មាន​រយៈពេល​៦​ឆ្នាំ​មក​ហើយ​ ដោយ​ធ្វើការ​នាំចូល​នូវ​ផលិតផល​ប្រព័ន្ធ​គ្រោងទ្វារ​UPVC​ពី​ប្រទេស​អាល្លឺម៉ង់ ​ដោយមាន​ការធានា​ពី​គុណភាព​ខ្ពស់​។​ លោក​បាន​បន្ត​ថា​ឆ្លងកាត់​បទពិសោធន៍​រយៈ​ពេល​៦​ឆ្នាំ​មកនេះ​ឃើញថា ​អតិថិជន​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​នូវ​ផលិត​ផ​ល​របស់​យើង​ ដោយសារតែ​ផលិតផល​មានគុណ​ភាព​ និង​តម្លៃ​សមរម្យ​ ដែល​អតិថិជន​អាច​មាន​លទ្ធ​ផល​ទិញ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​គេហដ្ឋាន​ខុន​ដូ ​និង​អា​ផាត​មែន​។​
​ ​
លោក ​រ៉ឺ​ន​ រដ្ឋា​ បាន​បន្ថែម​ថា​ ចាប់តាំងពី​ដំណើរការ​រហូតមកដល់​ពេលនេះ ​ក្រុមហ៊ុន​បាន​បោះទុន​ប្រមាណ​២​លាន​ដុល្លា​អាមេរិក ​ដោយ​សហការ​ជាមួយ​ដៃគូ​ក្នុងស្រុក ​និង​ក្រៅ​ស្រុក ដូចជា​ក្រុមហ៊ុន​អាល្លឺម៉ង់​ចំនួន​២​គឺ ក្រុមហ៊ុន​VEKA និង​ក្រុមហ៊ុន​GU ផ្គត់ផ្គង់​នូវ​សំភារៈ​គ្រោងទ្វារ​បង្អួច​ប្រភេទ​UPVC ដែល​មាន​ស្លាក​សញ្ញា​VEGA ជា​សំគាល់​ទាំង២​ខាង​លើ​នេះ ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បង្គំ ដៃ​សោ ត្រ​ចៀកទ្វារ​បង្អួច​ផ្សេងៗ ។​ល​។ លោក​ថា ​ក្រុមហ៊ុន​នឹង​ពង្រីក​អាជីវកម្ម​បន្ថែម​ទៀត ដោយ​គ្រោង​នឹង​នាំ​ចូល​ផលិតផល​ថ្មី​មួយទៀត​ជា​ប្រព័ន្ធ​ឈើ​មាន​ទ្វារ​បង្អួច​ឈើ ​និង​សោ​គន្លឹះ​មានគុណ​ភាពល្អ​មកពី​ប្រ​ទេស​អាល្លឺម៉ង់​ ដែល​ត្រៀម​នឹង​ចេញ​លក់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៦​នេះ ​ដោយ​ប្រើប្រាស់​ទុន​បន្ថែម​ដើមទុន​ប្រមាណ​១​លាន​ដុល្លា​អាមេរិក​ទៀត​ធ្វើ​ឲ្យ​ដើមទុន​កើន​ដល់​៣​លាន​ដុល្លា​ទៀត​។​
​ ​
លោក​អគ្គ​នាយក្រុម​ហ៊ុន​ម៉ា​យ​វីន​ដូ​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​នោះ​ឲ្យ​ដឹង​ទៀត​ថា មូល​ហេតុ​ដែល​ក្រុមហ៊ុន​នាំចូល​ផលិតផល​ប្រព័ន្ធ​គ្រោងទ្វារ​UPVC​នេះ​ ដោយសារតែ​សំឡឹង​មើលឃើញ​តម្រូវ​ការ​ទីផ្សារ​ផ្នែក​សំណង់​មានការ​កើនឡើង ​និង​រីកចម្រើន​យ៉ាង​ខ្លាំង​។ ​ដូចនេះ​តម្រូវការ​ផ្នែក​កញ្ច​ក់​ទ្វារ​បង្អួច​ក៏​កើនឡើង​ដែរ​។ ​ពិសេស​អតិថិជន​សំឡឹង​មើល​ផលិតផល​ណា ​ដែល​មានគុណ​ភាពល្អ​។​ដោយសារ​កត្តា​ទាំង​នេះ​ហើយ​ ទើប​បាន​ជា​យើង​សម្រេច​ចិត្ត​នាំចូល​ផលិតផល​ល្អ​មាន​គុណភាព ​និ​ង​មាន​អត្ថប្រយោជន៍​ច្រើន​បើ​ធៀប​នឹង​អាលុយមីញ៉ូម​ ពិសេស​វា​ជួយ​ទប់​សំឡេង​រំខាន​ពី​ខាងក្រៅ ​និ​ង​ទប់ទឹក​បាន​ល្អ​ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​របស់​អតិថិជន​យើង​។​

លោក​សង្ឃឹមថា​ បន្ទាប់ពី​សម្ពោធ​ក្រុមហ៊ុន​ម៉ា​យ​វីន​ដូ ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៧១​ម្តុំ​វិទ្យាល័​យ​ជា​ស៊ីម​នេះ​ទៅ​ អតិថិជន​នឹង​កាន់តែ​មានការ​គាំទ្រ ​និង​មាន​ទំនុកចិត្ត​មក​លើ​ក្រុមហ៊ុន​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅទៀត​។​ ព្រោះថា ​ពួកគាត់​អាច​ស្គាល់ ​និង​ដឹង​ពី​គុណភាព​របស់​ផលិតផល​របស់​យើង​នៅ​ក្រុមហ៊ុន​ផ្ទាល់​តែម្តង​។​ លោក​ថា​ «​នៅ​ពេល​ដែល​អតិថិជន​មានការ​ជឿជាក់​ហើយ​កំណើន​ការ​លក់​របស់​ក្រុមហ៊ុន​នឹង​កើនឡើង​ទៅតាម​នោះ​ដែរ​»​៕

ក្រុមហ៊ុន​ម៉ា​យ​វីន​ដូ​ បង្កើន​ទុន​ដល់​៣​លាន​ដុល្លារ ​នាំចូល​ប្រព័ន្ធ​គ្រោងទ្វារ​បង្អួច​ឈើ​ទំនើប​មកកាន់​ទីផ្សារ​កម្ពុជា​

​ ​