ប្រធាន​ក្រុមការងារ ​ចុះ​ជួយ​ក្រុង​សិរីសោភ័ណ ​ផ្តល់​កង់​មួយ​គ្រឿង​ ដល់​កុមារី​ក្រីក្រ​រៀន​ពូកែ​

ប្រធាន​ក្រុមការងារ ​ចុះ​ជួយ​ក្រុង​សិរីសោភ័ណ ​ផ្តល់​កង់​មួយ​គ្រឿង​ ដល់​កុមារី​ក្រីក្រ​រៀន​ពូកែ​



​បន្ទាយមានជ័យ ​៖ ​កុមារី​ក្រីក្រ​រៀន​ពូកែ​កំព្រា​ឪពុក​រស់នៅ​ជាមួយ​ម្តាយ​ទទួល​អំណោយ​កង់​មួយ​គ្រឿ​ង​ពី លោក លី សារី សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ ​និង​ជា​ប្រធា​ន​ក្រុមការងារ​ថ្នាក់​ខេត្ត​ ចុះ​ជួយ​ក្រុង​សិរីសោភ័ណ ​ព្រមទាំង​ក្រុមការងារ នៅ​រសៀល​ថ្ងៃទី​០៥​ ខែ​មេ​សា ​ឆ្នាំ​២០១៦​នេះ​ ក្រោយពី​ជួសជុល​ផ្ទះ​មួយ​ខ្នង​ឲ្យ​រួចរាល់​។​

លោក លី សារី បាន​ឲ្យ​ដឹង​ថា​ ដោយ​មើលឃើញ​ពី​ការ​លំបាក​វេទនា​របស់​គ្រួសារ​កុមារី ថូ ចរិយា ដែ​ល​មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​រក​ព្រឹក​ខ្វះ​ល្ងាច​ ជ្រក​ក្រោម​ខ្ទម​ប្រក់​ស្បូវ​ដាច់​រហែក​នោះ​លោក ​និង​ក្រុម​ការងារ​ក៏បាន​សម្រេច​ជួយ​ជួសជុល​ដោយ​រុះរើ​ដំបូល​ស្បូវ​ ហើយ​ប្រក់​មកវិញ​នូវ​ស័ង្កសី ​ដើម្បី​សម្រួ​ល​ដល់​ការរស់នៅ​បាន​សមរម្យ​។​ មួយវិញទៀត​បន្ទាប់ពី​មើល​ឃើញ​ថា ​កុមារី ថូ ចរិយា មានការ​ខិត​ខំ​ក្នុង​ការ​រៀនសូត្រ​រហូត​ទទួល​បាន​ចំណាត់​លេខ​១​ជា​រៀង​រាល់​ខែ ​ពិសេស​ពិបាក​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ផង​នោះ នៅ​ថ្ងៃ​នេះ​លោក​ក៏​បាន​ផ្តល់​កង់​មួយ​គ្រឿង​បន្ថែម​ទៀត​ ដើម្បី​សម្រួល​ដល់​ការ​រៀនសូត្រ​។​

ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​កុមារី ថូ ចរិយា រៀន​នៅ​ថ្នាក់​ទី​៦​នៃ​សាលាបឋមសិក្សា​ឈូក​ស្ថិត​ក្នុង​សង្កាត់​ម្កាក់​ ក្រុង​សិរីសោភ័ណ​បាន​និយាយ​ទាំង​ក្តុកក្តួល ​និង​លាយឡំ​ទឹកភ្នែក​ថា ​ខ្ញុំ​តែងតែ​ដើរទៅ​រៀន​រាល់ថ្ងៃ​មិនដែល​មាន​អ្វី​ជិះ​ទេ ពី​ព្រោះតែ​ម្តាយ​ខ្ញុំ​ក្រ​ពេក តែ​ពេលនេះ​ខ្ញុំ​មាន​កង់​ជិះ​នឹង​គេ​ហើយ ខ្ញុំ​អាច​ទៅ​រៀន​បាន​ទាន់​ពេល​វេលា​ និង​អាច​ជួយ​ការងារ​ម្តាយ​ខ្ញុំ​បាន​។​ ដើម្បី​តបស្នង​ចំ​ពោះ​ក្រុមការងារ​ខ្ញុំ​សូម​សន្យា​ខិតខំ​រៀនសូត្រ ​និង​រក្សា​ចំណាត់ថ្នាក់​នេះ​គ្រប់​ខែ​ និង​គ្រប់​ថ្នាក់​៕

ប្រធាន​ក្រុមការងារ ​ចុះ​ជួយ​ក្រុង​សិរីសោភ័ណ ​ផ្តល់​កង់​មួយ​គ្រឿង​ ដល់​កុមារី​ក្រីក្រ​រៀន​ពូកែ​

ប្រធាន​ក្រុមការងារ ​ចុះ​ជួយ​ក្រុង​សិរីសោភ័ណ ​ផ្តល់​កង់​មួយ​គ្រឿង​ ដល់​កុមារី​ក្រីក្រ​រៀន​ពូកែ​