ប្រជាជន​២០​គ្រួសារ​ ទទួល​បាន​អំណោយ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​

ប្រជាជន​២០​គ្រួសារ​ ទទួល​បាន​អំណោយ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​



ភ្នំពេញ ៖ ប្រជាជន​ដែល​ខ្វះខាត​ជីវភាព ជន​ចាស់ជរា​ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​២០​គ្រួសារ​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដើម្បី​យក​ទៅ​ប្រើប្រាស់​ និង​ទទួលទាន​តាម​តម្រូវការ​របស់​ពួក​គាត់​ប្រចាំថ្ងៃ។

ពិធី​ប្រគល់​អំណោយ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មេសា ឆ្នាំ​២០១៦ ​ក្រោម​អធិបតីភាព​លោក ពេជ្រ កែវមុនី អភិបាល ​នៃ​គណៈ​អភិបាល​ខណ្ឌ​មានជ័យ​ និង​ជា​ប្រធាន​កិត្តិយស​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខណ្ឌ និង​លោក ​ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មានជ័យ​ និង​ជា​ប្រធាន​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខណ្ឌមានជ័យ ​ព្រមទាំង​មានការ​ចូលរួម​ពី​លោក​ចៅសង្កាត់ ​លោក​មេភូមិ​ជាច្រើន​នាក់​ទៀត​ផង​។​

មានប្រសាសន៍​ទៅកាន់​ប្រជាជន​ទាំង​២០​គ្រួសារ​ លោក​ ពេជ្រ កែវ​មុនី​ បាន​បញ្ជាក់​ជូន​ថា​អំណោយ​ដែល​ស្ថិតនៅ​ចំពោះ​មុខ​លោកតា​ លោកយាយ​ និង​បងប្អូន​ពូ​មីង​នា​ពេល​នេះ​ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន​ សែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា​ដែល​សម្ដេច​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាទ​ទាំងអស់គ្នា​នាំយកមក​ផ្តល់​ជូន​លោកតា ​លោកយាយ ​និង​ពូ​មីង​ឲ្យ​ដល់ដៃ ​និង​គ្រប់ៗ​គ្នា​។

លោក ពេជ្រ កែវ​មុនី ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ នេះ​ជា​ការ​យកចិត្ត​ទុកដាក់ ​និង​មាន​ក្តី​អាណិត​ស្រឡាញ់​ខ្ពស់​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន​ ហើយ​សម្ដេច​ពុំ​ដែល​បំភ្លេច​នូវ​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា​យើង​បន្តិច​ណា​ឡើយ និង​ពិសេស​ជាង​នេះ​ សម្ដេច​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ​ឲ្យ​តែ​ពេលណា​ដែល​សម្តេច​បាន​ទទួល​សេចក្ដីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​តាម​ខេត្ត​ និង​រាជធានី ​គឺ​សម្ដេច​បាន​អនុញ្ញាត​ឲ្យ​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​ដែល​ប្រចាំ​ការ​តាម​បណ្ដា​មូលដ្ឋាន​ត្រូវ​នាំ​យក​អំណោយ​របស់​សម្ដេច​ផ្តល់​ជូន​ប្រជាជន​ដែល​ខ្វះខាត​ជីវភាព ​ជន​ចាស់ជរា​ និង​អ្នក​ផ្ទុក​មេរោគ​ចម្លង​ភ្លាមៗ​ ដោយ​ពុំ​ពន្យារ​ពេល​ឡើយ​។​

ជាក់ស្ដែង​ដូច​ថ្ងៃ​នេះ គឺ​សម្តេច​បាន​អនុញ្ញាត​ឲ្យ​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​មានជ័យ​នាំ​យក​អំណោយ​របស់​សម្ដេច​មក​ផ្តល់​ជូន​លោកតា​ លោកយាយ ដោយ​ក្នុង​១គ្រួសារ​ទទួល​បាន​អង្ករ​៣០​គីឡូ​មី​១កេស​ទឹក​ផ្លែឈើ​១​កេស​ត្រីខ​១​យួរ​ឃី​ត​១​កញ្ចប់​និង​ថវិការ​ចំនួន​៣​ម៉ឺន​រៀល​៕

ប្រជាជន​២០​គ្រួសារ​ ទទួល​បាន​អំណោយ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​