ស្នងការ​ខេត្តបន្ទាយមានជ័យ​ ចាត់វិធានការ​តឹងរ៉ឹង​លុបបំបាត់​ការ​គប់​ទឹក ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

ស្នងការ​ខេត្តបន្ទាយមានជ័យ​ ចាត់វិធានការ​តឹងរ៉ឹង​លុបបំបាត់​ការ​គប់​ទឹក ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

បន្ទាយមានជ័យ ៖ ដើម្បី​លុបបំបាត់​ទម្លាប់​អាក្រក់​ខុសពី​ប្រពៃណី​របស់​អ្នក​បន្ទាយមានជ័យ​មួយ​ចំនួ​ន​ ដែល​ពេល​ចូលឆ្នាំ​តែង​ច្រក​ទឹក​ដាក់​ក្នុង​កូន​ថង់​គប់​បង្ក​ឲ្យ​គ្រោះថ្នាក់​ និង​ខូច​សណ្ដាប់ធ្នាប់ លោក ឧត្តមសេនីយ៍​ទោ អាក់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​បាន​ដាក់​វិធានការ​តឹងរ៉ឹង​លុបបំបាត់​មិន​ឲ្យ​មានការ​គប់​ទឹក​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​។​

លោក​បាន​បន្ត​ទៀត​ថា​ ការ​គប់​ទឹក ​វា​មិន​មែន​ជា​ប្រពៃណី​របស់​អ្នក​ខេត្តបន្ទាយមានជ័យ​ទេ​ តែ​វា​ជា​ទម្លាប់​អាក្រក់​របស់​យុវជន​មួយចំនួន​បាន​ប្រព្រឹត្ត​តៗ​មក ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង ​និង​ក្រៅ​ខេត្ត​ ដែល​ដើរ​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​នីមួយៗ​ជួប​ទៅ​នឹង​ការ​គប់​ទឹក​នេះ​បង្ក​ការ​គ្រោះថ្នាក់​ដូចជា​អ្នក​ជិះ​ម៉ូតូ​ ​ពេលខ្លះ​ត្រូវ​គេ​គប់​បណ្ដាលឲ្យ​ដួល​ម៉ូតូ​ ឬ​ឈឺខ្លួន​ និង​បែកក្បាល​ក៏​មាន​។ ​ចំណែក​អ្នកមាន​រថយ​ន្ត​ខ្លះ​ត្រូវ​បែក​កញ្ចក់​។​

ដូចនេះ​ដើម្បី​ជៀសវាង​ការ​គ្រោះថ្នាក់​ និង​បញ្ឈប់​នៅ​សកម្មភាព​គប់​ទឹក​នេះ ​លោកស្នងការ​បាន​ចាត់​ឲ្យ​ខាង​នគរបាល​ចរាចរណ៍ ​និង​សណ្ដាប់ធ្នាប់​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ និង​ដាក់​ប៉ាណូ​បង្ហា​ញ​ពី​ការ​មិន​ឲ្យ​គប់​ទឹក​តាម​ទីតាំង​មួយចំនួន​ ដែល​តែងតែ​គប់​ទឹក ​ព្រមទាំង​ឲ្យ​ចុះ​ណែនាំ​អាជីវករ​ឲ្យ​ចូ​ល​រួម​ទប់ស្កាត់​ ដោយ​មិន​ឲ្យ​ដាក់​លក់​ថង់​តូចៗ​នៅ​តាម​ទី​ផ្សារ​។​ ក្រៅពី​វិធាន​ការ​បង្ការ​នៅ​មាន​ការ​បែ​ង​ចែក​កម្លាំង​ប្រចាំ​តាម​គោលដៅ​នានា​តាម​ស្រុក-​ក្រុង​ និង​ទី​រួម​ខេត្ត​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ត្រៀម​ហាមឃាត់ ​និង​បង្ក្រាប​ ​និយាយ​រួម​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​មានការ​គប់​ទឹក​។​

ជាមួយគ្នា​នោះ ​លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ យុវវ័យ​ចូលរួម​ថែរក្សា​ប្រពៃណី ​ដោយ​មិន​លេង​គប់​ទឹក​ ងាក​មកលេង​ល្បែង​ប្រជាប្រិយ​វិញ​ ហើយក៏​សុំ​ឲ្យ​បើកបរ​ទៅតាម​ច្បាប់​កំណត់​មានការ​យោគយល់​គ្នា​ជៀសវាង​គ្រោះ​ថ្នាក់​ចរាចរណ៍​៕