សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ទៅ​ទស្សនកិច្ច​ចិន​៣​ថ្ងៃ​ ដើម្បី​ផ្លាស់ប្ដូរ​ចក្ខុវិស័យ ​ពាក់ព័ន្ធ​នឹង ការ​ងារ​សន្តិសុខ​

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ទៅ​ទស្សនកិច្ច​ចិន​៣​ថ្ងៃ​ ដើម្បី​ផ្លាស់ប្ដូរ​ចក្ខុវិស័យ ​ពាក់ព័ន្ធ​នឹង ការ​ងារ​សន្តិសុខ​



ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ នេះ​បាន​ដឹកនាំ​គណៈ​ប្រតិភូ មួយ​ក្រុម អញ្ជើញ​ទៅ​ទស្សនកិច្ច នៅ​សាធារណ​រដ្ឋ​ប្រជាមានិត​កិច្ច​ចំនួន​៣​ថ្ងៃ ​ដើម្បី​ផ្លាស់ប្ដូរ​ទស្សន​ក៏ដូចជា​ចក្ខុវិស័យ​ពាក់ព័ន្ធ ​និង​ការងារ​សន្តិសុខ​។​

មន្ត្រី​អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​ជា​តិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ម​ហាផ្ទៃ​ បាន​ដឹកនាំ​គណៈ​ប្រតិភូ មួយ​ក្រុម​ទៅកាន់​ប្រទេស​ចិន​ចំនួន​៣​ថ្ងៃ ដើម្បី​ជួបពិភាក្សា​ការងារ​ជា​មួយ​សមាជិក​ការិយាល័យ​នយោបាយ​បក្សកុម្មុយនិស្ដ​ចិន ស្ថាប័ន​ពាក់ព័ន្ធ និង​បញ្ហា​សន្តិសុខ​មួយ​ចំ​នួន​ទៀត​។​

អ្នកនាំពាក្យ​បន្ថែម​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ជួប​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ជួប​ជាមួយ​ឯកឧត្តម​រដ្ឋ មន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ផង​ដែរ​។ ​មន្ត្រី​បាន​បញ្ជាក់​ថា ​ខ្លឹមសារ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​គឺ​ដើម្បី​ផ្លាស់ប្ដូរ​ទស្សន​ក៏ដូចជា​ចក្ខុវិស័យ​ពាក់ព័ន្ធ​នឹង​ការងារ​សន្តិសុខ​ ក៏ដូចជា​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ ក៏ដូចជា​ពង្រឹង​ទំនាក់​ទំ​នង​ទ្វេភាគី​រវាង​កម្ពុជា ​និង​ចិន​៕​

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ទៅ​ទស្សនកិច្ច​ចិន​៣​ថ្ងៃ​ ដើម្បី​ផ្លាស់ប្ដូរ​ចក្ខុវិស័យ ​ពាក់ព័ន្ធ​នឹង ការ​ងារ​សន្តិសុខ​