ព្រះ​មហាក្សត្រ​យាង​ចូលរួម​ ក្នុង​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ

ព្រះ​មហាក្សត្រ​យាង​ចូលរួម​ ក្នុង​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ



ភ្នំពេញ ​៖​ ក្រសួង​ធម្មការ ​និង​សាសនា បានសម្រេច​កំណត់​យក​ថ្ងៃ​ទី ៨​ ខែ​មេសា ជា​ទិវា​ព្រះពុទ្ធសាសនា នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ចាប់ពី​ឆ្នាំ​២០១៦​នេះ​តទៅ។

យោងតាម​កិច្ចប្រជុំ កាលពី​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៦ ក្រសួង​ធម្មការ​និង​សាសនា បាន​ឲ្យ​ដឹងថា ក្រសួង មាន​គម្រោង និង​រៀបចំ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរ​ថ្វាយព្រះពរ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីគោរព សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដែល​ព្រះអង្គ​ទទួល​បាន ព្រះរាជ​បរមងារ ជា​កិត្តិយស​ថ្នាក់​ខ្ពង់ខ្ពស់​បំផុត​ខាង​ព្រះពុទ្ធសាសនា ជា​ព្រះ​ស្រី​លោក​ធម្មិករាជ ដែល​ពុទ្ធ​បរិស័ទ លើ​ពិភពលោក សម្រេច​ថ្វាយ ដើម្បី​ជា​សក្ខីភាព ចំពោះ​ព្រះរាជ​បូជនីយកិច្ច​ ក្នុង​នាម​អគ្គ​ពុទ្ធ​សាសនូបត្ថម្ភ​ ដែល​​សកម្មភាព​នេះ ជា​សមិទ្ធិ​ ​ របស់​រាជរដ្ឋាភិបាល​ក្រោម​ការ ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ៧:៣០ នាទី​ព្រឹក៕