មន្ទីរ​សាធារណការ​រាជធានី​បន្ត​ជួសជុល​ផ្លូវ​ចំនួន ៤​ខ្សែ​ទៀត ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ

មន្ទីរ​សាធារណការ​រាជធានី​បន្ត​ជួសជុល​ផ្លូវ​ចំនួន ៤​ខ្សែ​ទៀត ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ



ភ្នំពេញ ៖ ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ​និង​ម្យ៉ាងទៀត ដើម្បី​ឲ្យ​រាជធានី​មួយ​នេះ​នៅ​តែ​មាន​សោភណ្ឌភាព​រីក​ស្រស់បំព្រង​ប្រកបដោយ​បរិស្ថាន​ល្អ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ជួសជុល​៤​ខ្សែ​បន្ថែមទៀត។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ បាន​ជួសជុល​ផ្លូវ​ចំនួន ៤​ខ្សែ ហើយ​កំណាត់​ផ្លូវ​ដែល​ជួល​ជុល​នេះ​រួមមាន​
​ទី​១-​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ស្ពាន​ជ្រោយចង្វារ​ដល់​ស្ពាន​ព្រែក​ព្នៅ​។​ទី​២-​ផ្លូវ​លេខ​៥៧ ចាប់ពី​មហាវិថី​ព្រះសីហនុ​ដល់​មហាវិថី​ម៉ៅ​សេទុង​។

ទី​៣-​ផ្លូវ​លេខ​២៨៨ ចាប់ពី​ផ្លូវ​លេខ​៥១ ដល់​ផ្លូវ​លេខ​៦៣​។​ទី​៤-​ផ្លូវ​លេខ​៦៣ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​ដល់​ផ្លូវ​លេខ​១៦៣៕

មន្ទីរ​សាធារណការ​រាជធានី​បន្ត​ជួសជុល​ផ្លូវ​ចំនួន ៤​ខ្សែ​ទៀត ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ