ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ចេញ​សេចក្ដី​បំភ្លឺ​ ឆ្លើយ​តប​​ការ​រិះគន់​របស់​តារា​កំប្លែង​នាយ គ្រឿន

ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ចេញ​សេចក្ដី​បំភ្លឺ​ ឆ្លើយ​តប​​ការ​រិះគន់​របស់​តារា​កំប្លែង​នាយ គ្រឿន



ភ្នំពេញ ​៖​ ដើម្បី​ឆ្លើយតប​ចំពោះ​សម្តី​លើកឡើង​ពី​សំណាក់​តារា​កំប្លែង​នាយ គ្រឿង ដែល​បានផ្តល់​បទសម្ភាសន៍​រួច​ ត្រូវ​បាន​សរសេរ​ចុះផ្សាយ​តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក​ANT News ដោយ​ដាក់​ចំណងជើង​ថា នាយ​គ្រឿន ​៖​ ក្រសួង​វប្បធម៌​គួរ​ចុះ​ផ្ទាល់​ ជាជាង​ការរិះគន់, ភ្លាមៗ​នោះ ​មន្ត្រី​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​អគ្គនាយកដ្ឋាន បច្ចេកទេស​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានចេញ​សេចក្តី​បំភ្លឺ​ជុំវិញ​ការរិះគន់​មក​លើ​ក្រសួង។

នៅក្នុង​លិខិត​បំភ្លឺ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ចុះ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៦ ​បាន​ប្រតិកម្ម​ទៅ​នឹង ការលើកឡើង​របស់ តារា​កំប្លែង​នាយ​គ្រឿន ថា​ យោងតាម​អនុក្រឹត្យ​លេខ​៦៣ អនក្រ​.​បក​ស្តីពី​ការ​គ្រប់គ្រង​ត្រួតពិនិត្យ​សិល្បៈ​ភាពយន្ត ​វីដេអូ ​ត្រង់​មាត្រា​១៣​ចែងថា មុន​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​តាម​គ្រប់​មធ្យោបាយ​ក្រុមហ៊ុន​ផលិតកម្ម​ទាំងអស់​ទាំង​ក្នុងស្រុក ​បរទេស​ដែលមាន​បំណង​ផលិត​ស្នាដៃ​ភាពយន្ត​និង​ស្នាដៃ​វីដេអូ​ត្រូវ​យក​អត្ថបទ​និពន្ធ​រឿង​ពិស្តារ​ជា​អក្សរសិល្ប៍​ភាសាជាតិ មាន​ពាក្យ​សន្ទនា ទំនុកច្រៀង ឬ​អត្ថបទ​សង្ខេប​ឯកសារ​ទៅ​ដាក់ជូន​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ពិនិត្យ ​និង​យល់ព្រម​ជា​មុនសិន​ដើម្បី​ផ្តល់​លិខិត​អនុញ្ញាតឲ្យ​ផលិត​ក្នុង​រយៈពេល​១៥ ថ្ងៃ​យ៉ាងយូរ បន្ទាប់ពី​ដាក់ពាក្យ​ស្នើ​​សុំ បើ​ហួសកំណត់​នេះ​ត្រូវ​ចាត់ទុកថា បាន​យល់​ព្រម។

ដូច្នេះ​បើ​យើង​តាម​លិខិត​បំភ្លឺ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​ការ​លើកឡើង​ពី​សំណាក់​តារា​កំប្លែង​ស្ថិតនៅ​ក្រុម ​និង​ត្រូវជា​ប្អូនប្រុស​នាយ ពាក់ មី គឺ​នាយ គ្រឿន នេះ​ធ្វើឡើង​មិន​សម​ហេតុផល ​និង​ផ្ទុយ​ទៅ​នឹង​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​ត្រួតពិនិត្យ​សិល្បៈ​ភាពយន្ត វីដេអូ ត្រង់​មាត្រា​១៣ និង សារាចរ​​​​របស់​ក្រសួង៕
ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ចេញ​សេចក្ដី​បំភ្លឺ​ ឆ្លើយ​តប​​ការ​រិះគន់​របស់​តារា​កំប្លែង​នាយ គ្រឿន ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ចេញ​សេចក្ដី​បំភ្លឺ​ ឆ្លើយ​តប​​ការ​រិះគន់​របស់​តារា​កំប្លែង​នាយ គ្រឿន