ជនសង្ស័យ​ចំនួន​៤​នាក់​ប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​

ជនសង្ស័យ​ចំនួន​៤​នាក់​ប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​



ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៦ ក្រោម​ការ​ចង្អុល​បង្ហាញ​ផ្ទាល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ អធិការ​នគរបាល​ស្រុក​អន្លង់វែង បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អន្លង់វែង ចុះ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​១​ករណី នៅ​ក្នុង​ភូមិ​ប្រ​លាន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​នោះ​ឃាត់ខ្លួន​បាន អ្នក​ចែកចាយ​គ្រឿងញៀន​១​នាក់​និង​អ្នកប្រើប្រាស់ ចំនួន​៣​នាក់​។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ឆែកឆេរ​ដកហូត​បាន​រួម​មាន គ្រឿងញៀន​មេ​តាំ​ហ្វេ​តា​មីន​ចំនួន​៩​គ្រាប់​និង​ម៉ា​ទឹកកក​១​កញ្ចប់​-​ម៉ូតូ​ម៉ាក​សង់​ស៊េរី​២០០៤ មួយគ្រឿង​។

សមត្ថកិច្ច​ប៉ូលិស បាន​បន្ត​ទៀត​ថា ករណី​នេះ ដោយ​ការ​សំណូមពរ​ពី​ឪពុក​ម្តាយ​និង​អាជ្ញាធរ​ឃុំ ភូមិ ចំពោះ​អ្នកប្រើប្រាស់​ចំនួន​៣​នាក់ បាន​ឲ្យ​ធ្វើ​អប់រំ​និង​កិច្ចសន្យា​ឲ្យ​ត្រឡប់​ទៅវិញ ដោយឡែក​អ្នក​ចែកចាយ​ម្នាក់​ឈ្មោះ លី វុទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​កណ្តាល​លើ ឃុំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រមទាំង​វត្ថុ​តាង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់៕