ជិះ​ម៉ូតូ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ កៀរ​គោយន្ត​ដឹក​ឈើ​ដួល​ ត្រូវ​រថយន្ត​កិន​បែក​ក្បាល​ស្លាប់

ជិះ​ម៉ូតូ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ កៀរ​គោយន្ត​ដឹក​ឈើ​ដួល​ ត្រូវ​រថយន្ត​កិន​បែក​ក្បាល​ស្លាប់

ស្ទឹងត្រែង ​៖​ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ បាន​កៀរ​ជាមួយ​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​បណ្ដាល​ឲ្យ​ដួល ត្រូវ​​​រថយន្ត​មិន​ស្គាល់​ម៉ាក​ កិន​បែក​មួក​សុវត្ថិភាព​ បែក​ទាំង​ក្បាល​ចេញ​ខួរ​​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង កើតហេតុ​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ទៀបភ្លឺ ​ថ្ងៃ​ទី​០៦​ ខែ​មេសា ​ឆ្នាំ​២០១៦ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧A ​ស្ថិត​ក្នុង​ភូមិ​រាជានុកូល​ សង្កាត់​-​ក្រុង​-​ខេត្ត​ស្ទឹងត្រែង។

សមត្ថកិច្ច​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មាន​ឈ្មោះ​អុ​យ ​ប៊ុន​ទី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​រស់នៅ​ម្តុំ​ចម្ការ​ម៉ៃសាក់ ស្ថិតនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​-​ក្រុង​-​ខេត្តស្ទឹងត្រែង។ ចំណែក​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​បើក​រត់គេច​បាត់​ស្រមោល។

សមត្ថកិច្ច​បន្ត​ថា ​នៅ​មុន​ពេល​ កើតហេតុ​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​MSX​ ពណ៌​ស​ លាយ​ខ្មៅ​គ្មាន​ស្លាកលេខ​ បើកបរ​ពី​ជើង​ទៅ​ត្បូង ​​ម្នាក់ឯង​ ដើម្បី​ទៅ​យក​បងស្រី​របស់​គេ នៅ​ភូមិ​អូរ​ច្រឡង់ ស្រាប់តែ​មកដល់​ចំណុច​កើតហេតុ គេ​បាន​ជិះ​ម៉ូតូ​កៀរ​ជាមួយ​គោយន្ត​ដឹក​ឈើ ស្រប​ទិស​គ្នា​បណ្ដាល​ឲ្យ​ដួល ខណៈ​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង​ទៀត ​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ក្នុង​ល្បឿន​លឿន ​មកពី​ក្រោយ​ ក៏​កិន​បែក​មួក​សុវត្ថិភាព បែក​ទាំង​ក្បាល​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ​តែម្តង។

នគរបាល​ចរាចរណ៍​បាន​និយាយ​ថា តាម​ការ​សន្និដ្ឋាន​ គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ មកពី​កត្តា​បើកបរ​ក្នុង​ល្បឿន​លឿន​ ខ្វះ​ការប្រុងប្រយ័ត្ន ខណៈ​វ៉ា​គោយន្ត​ដឹក​ឈើ ​ដៃចង្កូត​ម៉ូតូ​បាន​កៀរ​ជាមួយ​គោយន្ត ធ្វើ​ឲ្យ​ដួល​ ហើយ​រថយន្ត​មក​ជាន់​ពីលើ ទើប​បណ្តាល​ឲ្យ​បែក​ក្បាល​លលាដ៍​ក្បាល​ស្លាប់​បែបនេះ។

បច្ចុប្បន្ន​គោយន្ត​ដឹក​ឈើ ​និង​ម៉ូតូ​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង យក​មក​រក្សាទុក​នៅ​​​ស្នងការដ្ឋាន​នៃ​នគរបាល​ខេត្ត ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ។ ចំណែក​សព​ត្រូវបាន​រថយន្ត សង្គ្រោះ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដឹក​យក​មក​គេហដ្ឋាន​ប្រគល់​ក្រុម​គ្រួសារ ជនរងគ្រោះ ​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី៕