អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឆ្មក់​ចាប់​បាន​២០​នាក់​ នៅ​ត្រពាំង​ឈូក​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឆ្មក់​ចាប់​បាន​២០​នាក់​ នៅ​ត្រពាំង​ឈូក​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន



ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២០​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ឃាត់​​ខ្លួន កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ដកហូត​បាន​វត្ថុតាង​មួយចំនួនទៀត។

ប្រតិបត្តិការ​នេះ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក វរសេនីយ៍​ប៉ាន់ សុភាព នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ក្រោម​ការ​បញ្ជា​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ បាន​ចាប់​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ទាំង​២០​នាក់ ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាក់ស្តែង និង​ឆែកឆេរ​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​កន្លែង​ផ្សេងគ្នា។

មន្ត្រី​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​១៣​និង​១៥​នាទី​ថ្ងៃ​ទី​៦​មេសា​ថា ទីតាំង​ទី ១-​ត្រង់​ចំណុច​បន្ទប់​លេខ ៦ ក្នុង​ផ្ទះ​សំណាក់​អប្សរា​សែន​សុខ ស្ថិតនៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ឃាត់ខ្លួន​ជន​ស​ង្ស័យ​២​នាក់ ១-​ឈ្មោះ ហង្ស មករា ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុង​បឹង​ឈូក​និង ២-​ឈ្មោះ​ញឹម សុជាតិ ភេទ ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុង​បឹង​ឈូក មុខ​ពេទ្យ​លោកសង្ឃ។ សំភារៈ​ដកហូត​មាន : ១ មូ​៉​តូ ០២ គ្រឿង​,២ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន ០១, ៣ ទូរ​ស័ព្ទ​ដៃ​ចំនួន ០៣ គ្រឿង​, ៤ ថង់​សម្រាប់​ច្រក​គ្រឿងញៀន​ចំនួន ០២ ដុំ។

ទីតាំង​ទី​២ ៖ ត្រង់ចំណុច​ផ្ទះជួល​ក្រុម ១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ​ឃាត់ខ្លួន​ជន​ស​ង្ស័យ​ចំនួន ១៨ នាក់ ដកហូត​សំភារៈ​មាន ១-​ម៉ូតូ​ចំនួន ០៤ គ្រឿង​, ២-​ក្រាម​ស​ថ្លា​ចំនួន ០៥ កញ្ចប់​តូច និង​សំភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន​ទៀត។

បច្ចុប្បន្ន​ជន​ស​ង្ស័យ​និង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី កំពុង​ធ្វើ​ការ​សាកសួរ​ដើម្បី​អនុវត្ត​តាម​នីតិវិធី៕

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឆ្មក់​ចាប់​បាន​២០​នាក់​ នៅ​ត្រពាំង​ឈូក​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឆ្មក់​ចាប់​បាន​២០​នាក់​ នៅ​ត្រពាំង​ឈូក​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន