រថយន្ត​ទូ​រីស​បុក​ឌ្រី​ម​សង់​ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​ពីរ​នាក់

រថយន្ត​ទូ​រីស​បុក​ឌ្រី​ម​សង់​ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​ពីរ​នាក់



ព្រៃវែង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​ និង​ពីរ​នាក់​ទៀត​របួសស្រាល​ធ្ងន់ ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រថយន្ត​ទូ​រីស​បាន​បុក​ម៉ូតូ​ឌ្រី​ម​សង់​C125 ​ពីក្រោយ​។

ហេតុការណ៍​ខាង​លើ​បាន​កើ​ត​ឡើង​កាលពី​ថ្ងៃទី០៦ ខែមេសា​ឆ្នាំ​២០១៦​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​ស្ថិត​ក្នុង​ភូមិ​និង​ឃុំ​ប្រាសាទ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក​ បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ​ខាង​លើ​វេលា​ម៉ោង​១០​និង​០៥នាទី​ រថយន្ត​បង្ក​ហេតុ​ខាង​លើ​ម៉ាក​ទូ​រីស​ ពណ៌ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE-0355 ​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​កើតទៅ​លិច​(​ស្វាយរៀង​ទៅ​ភ្នំពេញ​)​ពេលមកដល់​ចំណុច​កើត​ហេតុ​រថយន្ត​បាន​បុក​ម៉ូតូ​ឌ្រី​ម​សង់​C125​ ព​ណ៌​ខ្មៅ​ ស៊េរី ​ឆ្នាំ​២០១៦ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FO-0360​ជិះ​គ្នា​បី​នាក់​ពីក្រោយ​បណ្តាល​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើ​ត​ហេតុ និង​ពីរ​នាក់​ទៀត​របួសស្រាលធ្ងន់។

ហើយ​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ខាង​លើ​មានឈ្មោះ​ហោ ស្រី​ម៉ាច ​ភេទ​ស្រី​អាយុ​៣០ឆ្នាំ​ ជា​អ្នក​រួម​ដំណើរ​ និង​ អ្នក​រួម​ដំណើរ​ម្នាក់ទៀត​ជា​ក្មេង​ស្រី​ ឈ្មោះ​រឿង ស្រី​មួយ​ ភេទ​ស្រី​អាយុ​៩​ឆ្នាំ ​រង​របួស​ស្រាល​ និង​អ្នក​បើ​ក​ម៉ូតូ​ឈ្មោះ​នាង វ​ណ្ណី​ ភេទ​ស្រី ​អាយុ​១៩​ឆ្នាំ​ ជា​អ្នក​បើ​កបរ​រង​របួស​ធ្ងន់​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​នៅឯ​រាជ​ធា​នី​ភ្នំពេញ​។

ចំណែក​ឯ​អ្នក​បើកបរ​រថយន្ត​ក្រោយពេល​បង្ក​បាន​បើ​ក​បាន​ចំហាយ​១៦០​ម៉ែត្រ បាន​ឈប់​ហើយ​រត់​គេច​ខ្លួន​ តែ​ត្រូវបាន​សមត្ថកិច្ច​ដេញចាប់​បាន​នៅ​កណ្តាល​វាលស្រែ​ហើយ​អ្នក​បើកបរ​ខាង​លើ​មានឈ្មោះ​វិ​ន ឡេង​ឌុ​ក ​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​រស់នៅ​ភូ​កាចា​ញ​ឃុំ​របាំង​២ ​ស្រុក​លំផាត់ ​ខេត្តរតនៈ​គី​រី និង ​ព្រូឡាន​២​នាក់​ ទី​១​ឈ្មោះ​លាង រ៉ា​ឌី​ ភេទ​ប្រុស​ អា​យុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ខាង​លើ​និង​ម្នាក់ទៀត​ឈ្មោះ​ខឹម មករា​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ រស់នៅ​ខេត្ត​ជាមួយគ្នា​។

អ្នក​ទាំងបី​ត្រូវ​បាន​ឃាត់ខ្លួន​និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​តុលាការ​។ ម៉ូតូ​និង​រថយន្ត​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​កំពង់ត្របែក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​នៃ​ច្បាប់​។ សព​ត្រូវ​បាន​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

រថយន្ត​ទូ​រីស​បុក​ឌ្រី​ម​សង់​ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​ពីរ​នាក់ រថយន្ត​ទូ​រីស​បុក​ឌ្រី​ម​សង់​ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​ពីរ​នាក់ រថយន្ត​ទូ​រីស​បុក​ឌ្រី​ម​សង់​ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​ពីរ​នាក់ រថយន្ត​ទូ​រីស​បុក​ឌ្រី​ម​សង់​ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​ពីរ​នាក់ រថយន្ត​ទូ​រីស​បុក​ឌ្រី​ម​សង់​ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​ពីរ​នាក់ រថយន្ត​ទូ​រីស​បុក​ឌ្រី​ម​សង់​ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​ពីរ​នាក់