លោក ឈុន សុវណ្ណ​ភក្តី មាន​លាភ​នៅក្នុង​ឆ្នាំ​ថ្មី​!

6 Videos

​រយៈពេល​ជិត​បួន​ខែ ដែល​ម្ចាស់​ផលិតកម្ម​វ័យក្មេង លោក ឈុន សុវណ្ណ​ភក្តី បាន​រៀប​អា​ពា​ហ៍ ពិពាហ៍​ជាមួយ​អ្នកនាង ម៉ែន ចេ​ន​នី​ត ។ អ្វីដែល​កត់សំគាល់​នោះ កាលពី​ថ្មីៗ​នេះ​មាន​មិត្តភក្តិ​នៅក្នុង​សិល្បៈ​បាន​បង្ហើប​ប្រាប់ថា ភរិយា​របស់លោក ឈុន សុវណ្ណ​ភក្តី កំពុងមាន​គ​ក៌ ។​

លោក ឈុន សុវណ្ណ​ភក្តី មាន​លាភ​នៅក្នុង​ឆ្នាំ​ថ្មី​!

លោក ឈុន សុវណ្ណ​ភក្តី មាន​លាភ​នៅក្នុង​ឆ្នាំ​ថ្មី​!

​ស្របពេល​ជាមួយនិង​ការ​បង្ហើប​ប្រាប់​នេះ គេ​ក៏​បានឃើញ​ភរិយា​របស់លោក ឈុន សុវណ្ណ​ភក្តី បាន​សរសរ នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កថា «​មាន​សមាជិក​ថ្មី​មួយទៀត​ហើយ​បង​សម្លាញ់ សុំទោស​ដែល​អូន​ប្រាប់​បង​អោយដឹង​មុន​» ។ ក្រោយពី​ទទួលដំណឹង​ថា ភរិយា​មាន​ផ្ទៃពោះ​លោក ឈុន សុវណ្ណ​ភក្តី មានការ​សប្បាយ​រីក រាយ​ជាខ្លាំង ព្រោះ​លោក​ក៏ដូចជា​ចាស់ទុំ ទាំងសងខាង​សុទ្ធតែ​ចង់​ពរ​ចៅ​គ្រប់ៗ​គ្នា ​។ ​

លោក ឈុន សុវណ្ណ​ភក្តី មាន​លាភ​នៅក្នុង​ឆ្នាំ​ថ្មី​!

អ្វីដែល​កត់សំគាល់​នោះ ស្រប ពេលដែល​ការងារ​សិល្បៈ​កំពុង ដំណើរការ​រលូន​នោះ ថ្មីៗ​នេះ មានការ​បង្ហើប​ថា ភរិយា​របស់លោក ឈុន សុវណ្ណ​ភក្តី កំពុងមាន​ផ្ទៃពោះ តែ​មិនទាន់​ដឹង​ភេទ​នៅឡើយ​ទេ ដោយសារ​ទើបតែ​មាននៅ​ត្រីមាស​ដំបូង ។ មានការ​និយាយថា​ម្ចាស់​ផលិតកម្ម​រូបនេះ ពិតជា​មាន​លាភ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ​មែន ។​

លោក ឈុន សុវណ្ណ​ភក្តី មាន​លាភ​នៅក្នុង​ឆ្នាំ​ថ្មី​!

​មិន​ត្រឹមតែ​ជា​ម្ចាស់​ផលិតកម្ម​វ័យក្មេង BKS ប៉ុណ្ណោះ​ទេ ។ លោក ឈុន សុវណ្ណ​ភក្តី ក៏​ជា​តារាចម្រៀង ម្នាក់​ផងដែរ ។ ថ្មីៗ​នេះ​លោក​ក៏បាន​ហក់​ចូលក្នុង​ការសម្តែង​រឿង​ជា​លើកដំបូង​ដែលមាន​ចំណងជើង​ថា «​អា​ស៊ុយ​ទ្រី​ស្មោះ​ស្នេហ៍​» ដោយ​ក្នុងនោះ​លោក​សម្តែង​ជា​តួឯក​ប្រុស​ជាមួយ​ស្រី​ស្អាត គីម ច័ន្ទ​បូរ​មី ជា​តួ​ស្រី ។​ប៉ុន្តែ​យ៉ាងណា​លោក ឈុន សុវណ្ណ​ភក្តី បាន​បញ្ជាក់ថា ភរិយា​របស់លោក​មិន​មានការ​ប្រចែប្រច័ណ្ឌ​អ្វី​ទេ ទោះបីជា​លោក​សម្តែង​ឈុត​ឆាក​ស្នេហា​ក៏ដោយ ៕ ចេ​នី