Zidane ​​ថា​ប៉ះ​ Wolfsburg ​យប់​នេះ ចាត់​ទុក​ដូច​វគ្គ​ផ្ដាច់ព្រ័ត្រ

Zinedine Zidane ​អ្នកចាត់ការ​​ក្រុម​ Real Madrid បាន​លើក​ឡើង​​ក្រុម​របស់​លោក មិន​មើល​ស្រាល Wolfsburg ឡើយ​ ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​៨​ក្រុម​ ជើង​ទី​១ នៅ​កីឡដ្ឋាន​ Volkswagen Arena ​​ប្រទេស​អាល្លឺម៉ង់​យប់​នេះ​ ហើយ​លោក​នឹង​ចាត់​ទុក​ប្រកួត​នេះ ដូច​​ជា​ការ​ប្រកួត​វគ្គ​​ផ្ដាច់ព្រ័ត្រ។

 

Zidane ​​ថា​ប៉ះ​ Wolfsburg ​យប់​នេះ ចាត់​ទុក​ដូច​វគ្គ​ផ្ដាច់ព្រ័ត្រ

Zidane ​អ្នកចាត់ការ​​ក្រុម​ Real Madrid និង​ Marcelo ក្នុង​សន្និសីទកាសែត​

 

Real បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ អាច​បំបាក់​ក្រុម​កំពូល​តារាង​ La Liga អ្នក​មាន​បុណ្យ​ FC Barcelona ២-១ ​កាល​ពី​យប់​ថ្ងៃ​សៅរ៍។ រីឯ​​ Wolfsburg ​វិញ ​៣​ប្រកួត​​ចុង​ក្រោយ​នៅ​ Bundesliga មិន​​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​នៅ​ឡើយ​ទេ (ចាញ់​២, ស្មើ​១) ហើយ​ស៊ុត​ចូល​គេ​តែ​១​គ្រាប់​ប៉ុណ្ណោះ។ បច្ចុប្បន្ន​ Wolfsburg ស្ថិត​នៅ​លេខ​៨ អាច​នឹង​អត់​បាន​កៅអី​លេង​ UEFA Champions League រដូវ​​កាល​ក្រោយ​ទៀត​ទេ។

 

យ៉ាងណាក្ដី អ្នកចាត់ការ​សញ្ជាតិ​បារាំង​ Zidane ​បាន​ព្រមាន​កូន​ក្រុម​របស់​លោក មិន​ឲ្យ​មើល​ស្រាល Wolfsburg ឡើយ​ ហើយ​ត្រូវ​តែ​លេង​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ដូច​​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូច្នោះ​ដែរ។

 

“យើង​មិន​អាច​ឈ្នះ​ការ​ប្រកួត​មុន​ហើយ សម្រាក​បាន​ទេ។ យើង​ចង់​​ឲ្យ​ក្រុម​ផ្ដោត​អារម្មណ៍​ឲ្យ​​ខ្លាំង​បំផុត។ ពេល​កីឡាករ​របស់​ខ្ញុំ ផ្ដោត​អារម្មណ៍​​បាន​ល្អ ​វា​​ពិត​ជា​សំខាន់​បំផុត​សម្រាប់​ខ្ញុំ។ Wolfsburg ​ជា​ក្រុម​ខិត​ខំ​ខ្លាំង ដែល​សម​ឡើង​មក​ដល់​វគ្គ​នេះ។ ពួកគេ​​ហាក់​មាន​បញ្ហា​ក្នុង​លីគ ប៉ុន្តែ​​នេះ​ជា​ប្រកួត​ពាន​ខុស​គ្នា ដូច្នេះ​​វា​​នឹង​​ពិបាក​សម្រាប់​យើង តែ​យើង​ត្រៀម​ខ្លួន​រួច​ហើយ។ គ្រប់​ការ​ប្រកួត គឺ​ដូច​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​យើង ហើយ​ប្រកួត​នេះ​ក៏​ដូច​គ្នា”។ Zidane បញ្ជាក់។

 

Zidane ​រំពឹង​ថា នឹង​ដាក់​ជើង​កីឡាករ​ដូច​កាល​ឈ្នះ​ Barcelona ដែរ ខណៈ​ដែល​កីឡាករ​ដែល​អវត្តមាន​គឺ​មាន​តែ​ខ្សែ​ការពារ​ Raphael Varane ​ម្នាក់​ប៉ុណ្ណោះ ដោយ​មាន​បញ្ហា​របួស​កំភួន​ជើង៕

 

Zidane ​​ថា​ប៉ះ​ Wolfsburg ​យប់​នេះ ចាត់​ទុក​ដូច​វគ្គ​ផ្ដាច់ព្រ័ត្រ

 

Zidane ​​ថា​ប៉ះ​ Wolfsburg ​យប់​នេះ ចាត់​ទុក​ដូច​វគ្គ​ផ្ដាច់ព្រ័ត្រ

 

Zidane ​​ថា​ប៉ះ​ Wolfsburg ​យប់​នេះ ចាត់​ទុក​ដូច​វគ្គ​ផ្ដាច់ព្រ័ត្រ

 

Zidane ​​ថា​ប៉ះ​ Wolfsburg ​យប់​នេះ ចាត់​ទុក​ដូច​វគ្គ​ផ្ដាច់ព្រ័ត្រ

 

Zidane ​​ថា​ប៉ះ​ Wolfsburg ​យប់​នេះ ចាត់​ទុក​ដូច​វគ្គ​ផ្ដាច់ព្រ័ត្រ

 

 

ចុះ​ប្រិយមិត្ត​គិត​ថា Real អាច​យក​ឈ្នះ​ Wolfsburg ដល់​ក្នុង​ដី​បាន​​ឬ​អត់?

 

-ចុចអាន៖ Marcelo ​​ឆ្លើយ​តប​ទៅ​​ Pique ដែល​​​ថា​ AT Madrid ខ្លាំង​ជាង​ Real

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc | mirror