ក្រុម​អ្នក​មាន​ទាំង​២ PSG និង Man City ខាង​ណា​ឈ្នះ​យប់​នេះ?

Paris Saint-Germain នឹង​បើកទ្វារ​កីឡដ្ឋាន Parc des Princes របស់​ខ្លួន​ស្វាគមន៍ Manchester City ​នា​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ UEFA Champions League ជើង​ទី​១ វេលា​ម៉ោង ១:៤៥នាទី​រំលង​អាធ្រាត្រ​យប់​នេះ។ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​សម្រាប់ Man City ដែល​អាច​ឡើង​ដល់​វគ្គ​នេះ តើ​អាច​ទប់ទល់​នឹង​ម្ចាស់ផ្ទះ​បាន​ដែរ​ឬ​អត់?

 
ក្រុម​អ្នក​មាន​ទាំង​២ PSG និង Man City ខាង​ណា​ឈ្នះ​យប់​នេះ?

 

មុនការមកប៉ះគ្នានៅវគ្គ៨ក្រុមចុងក្រោយនេះ PSG បានបំបាក់ Chelsea ក្នុងលទ្ធផលទាំង២ជើង ៤-២ ខណៈ Manchester City បានយកឈ្នះ Dynamo Kiev ទាំង២ជើង ៣-១ នៅវគ្គ ១៦ក្រុមចុងក្រោយ។

 

សម្ដី​គ្រូ​បង្វឹក៖

 

ក្រុម​អ្នក​មាន​ទាំង​២ PSG និង Man City ខាង​ណា​ឈ្នះ​យប់​នេះ?

 

លោក Laurent Blanc អ្នក​ចាត់​ការ​របស់ PSG៖ “ពួក​យើង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ក្រុម​ដែល​ពោរ​ពេញ​ដោយគុណភាព។ កីឡាករ​ទាំង​អស់​នៅ​ក្នុង​ក្រុម​របស់​គេ​គឺ​មាន​សមត្ថភាព​ខ្ពស់​ជាង​យើង។ ការ​ប្រកួត​យប់​នេះ​នឹង​មាន​ការ​តានតឹង​បំផុត”។

 

ក្រុម​អ្នក​មាន​ទាំង​២ PSG និង Man City ខាង​ណា​ឈ្នះ​យប់​នេះ?

 

លោក Manuel Pellegrini អ្នក​ចាត់​ការ Man City៖ “វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ពិបាក តែ​ខ្ញុំ​ជឿ​ថា​យើង​នឹង មាន​ឱកាស។ PSG គឺ​ជា​ក្រុម​ខ្លាំង​ដែល​មាន​កម្រិត​ប្រហាក់​ប្រហែល​យើង​ដែរ។ រដូវ​កាល​នេះ​ពួក​យើងបានឆ្លងផុត​វគ្គ​ជម្រុះ​តាម​ពូល រួច​ឆ្លង​វគ្គ​១៦ក្រុម​ចុងក្រោយ​ជា​លើក​ដំបូង ចាំ​មើល​ថា​មាន​អ្វី​កើត​ឡើង​ទល់​នឹង PSG​​”។

 

ជើង​កីឡាករ៖

 

ក្រុម​អ្នក​មាន​ទាំង​២ PSG និង Man City ខាង​ណា​ឈ្នះ​យប់​នេះ?

 
ម្ចាស់​ផ្ទះ​មាន​បញ្ហា​របួស​កីឡាករ​២​រូប​គឺ Pastore (កំភួន​ជើង) និងVerratti (ក្រលៀន)។ ដូច្នេះ​ជម្រើស១១ នាក់​ដំបូង​របស់​គេ​អាច​មាន៖ Trapp; Marquinhos, David Luiz, Thiago Silva, Maxwell; Matuidi, Rabiot, Thiago Motta, Di María, Ibrahimović និង Cavani។

 

ក្រុម​អ្នក​មាន​ទាំង​២ PSG និង Man City ខាង​ណា​ឈ្នះ​យប់​នេះ?

 

រី​ឯ​ភ្ញៀវ Man City វិញ​មាន​កីឡាករ​របួស​ចំនួន​២​រូប​ដែរ គឺ Sterling (ក្រលៀន), Kompany (កំភួនជើង) ស្រប​ពេល​កីឡាករDelph, Hart និងTouré ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល។ ដូច្នេះ​ជម្រើស១១នាក់​អាច​ជា៖ Hart (Caballero); Sagna, Mangala, Otamendi, Clichy; Fernandinho, Touré, Fernando; De Bruyne, Silva និងAguero។

 

ប្រវត្តិ​ជួប​គ្នា៖

 

ក្រុម​អ្នក​មាន​ទាំង​២ PSG និង Man City ខាង​ណា​ឈ្នះ​យប់​នេះ?

 

ក្រុម​ទាំង​២​នឹង​ត្រូវ​ប៉ះ​គ្នា​ជា​លើក​ដំបូង​នៅ​កម្មវិធី Champions League បន្ទាប់​ពី​ពួកគេ​ធ្លាប់​ជួប​គ្នា​ម្ដង​ដែរ កាល​ពី​រដូវកាល ២០០៨-០៩ ក្នុង​កម្មវិធី UEFA Cup ដែល​កាល​នោះ​លទ្ធផល​ស្មើគ្នា ០-០។

 

ព្យាករណ៍​គូ​នេះ​គឺ៖ Paris Saint-Germain ២-១ Manchester City, ចុះ​ប្រិយមិត្ត​យល់​យ៉ាងណា​ដែរ?

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ UEFA